ហាង7-Eleven បានប្រកាសបើកសាខាថ្មីស្ថិតនៅតាមបណ្តោយផ្លូវស៊ីវត្ថា ក្នុងតំបន់ប្រជុំជនក្រុងសៀមរាប។
ការពង្រីកន្ថែមសាខា 7-Eleven ហ៊ុយម៉េង ស្ថិតនៅតំបន់ដែលជោរជន់ដោយហាងលក់ទំនិញ និងប្រជុំជនដោយភ្ញៀវទេសចរចម្រះជាតិសាសសន៍។


ហាង 7-Eleven គ្រប់គ្រងដោយ CP ALL (Cambodia) Co., Ltd. ដែលជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខតែមួយគត់នៅប្រទេសកម្ពុជា។
កាលពីខែមីនា ឆ្នាំ២០២២ ហាងលក់រាយទំនិញដ៏ល្បីនេះបានពង្រីកសាខាដំបូងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយទទួលបានជោគជ័យលើសាខា ៦ ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។
ហាងសេវេនអ៊ីឡេវេន សាខាស៊ីសេនម៉លប៉ោយប៉ែត ជាសាខាថ្មីចុងក្រោយបង្អស់ ដែលបើកបម្រើសេវាកម្មនៅកម្ពុជា និងជាសាខាដំបូងដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ។
សាខានៅក្រុងប៉ោយប៉ែតស្ថិតក្នុងបរិវេណស៊ីសេនម៉ល ដែលជាមជ្ឈមណ្ឌលផ្សារទំនើប ប្រចាំតំបន់ខ្នាតធំព័ទ្ធជុំវិញ ដោយទីប្រជុំជនអ៊ូអរ ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច រួមមានធុរកិច្ចជាច្រើនប្រភេទ”។
ក្រុមហ៊ុន ស៊ីភី អល (ខេមបូឌា) ឯ.ក បានចុះកិច្ចព្រមព្រៀងធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីប្រតិបត្តិការហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ជាមួយក្រុមហ៊ុន 7-Eleven Inc រយៈពេល ៣០ ឆ្នាំ ហើយអាចនឹងបន្តកិច្ចព្រមព្រៀង រយៈពេល ២០ ឆ្នាំចំនួន២ដងបន្ថែមទៀតផងដែរ។
បច្ចុប្បន្នហាងសេវេនអ៊ីឡេវេនមានចំនួន ៨ សាខា ដែលសាខាដំបូង សេវេនអ៊ីឡេវេន ជ្រោយចង្វារបានបើកបម្រើសេវាកម្ម នាខែសីហា ឆ្នាំ២០២១កន្លងមក៕