ក្រុមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌី ជាក្រុមហ៊ុនផលិតនិងចែកចាយទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា។ គេស្គាល់ក្រុមហ៊ុននេះ តាមរយៈភេសជ្ជៈដូចជា Champion, Red Ant, Missile, 1-2 Drink និង Selfy ជាដើម។
ចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០១៧ ដែលមានរោងចក្រនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។ ក្រៅពីជំនាញខាងផលិតភេសជ្ជៈប៉ូវកម្លាំង ក្រុមហ៊ុនវិនិយោគក្នុងស្រុកនេះទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។
ដំណើរការចាប់ផ្តើមបង្កើតរោងចក្រ
រោងចក្រផលិតភេសជ្ជនេះបានចាប់ផើ្ដមសាងសងឡើងតាំងពីឆ្នាំ២០១៥ ដោយបានបំពាក់នូវឧបករណ៍ថ្មីៗ ទំនើបៗដែលនាំចូលពីក្រៅប្រទេស និងបានបញ្ចប់ការសាងសងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧។ រោងចក្រនេះបានចំណាយទុនសាងសង់ប្រមាណជាង ១០ លានដុល្លារអាមេរិក ដែលជាទុនវិនិយោគផ្ទាល់របស់ក្រុមហ៊ុន ដោយពុំមានរួមសហការជាមួយដៃគូរក្នុងប្រទេស ឬក្រៅប្រទេសឡើយ។
រោងចក្រមានសមត្ថភាពអាចផលិតភេសជ្ជៈកំប៉ុងដោយម៉ាស៊ីនស្វ័យប្រវត្តក្នុង ១ ម៉ោងបានចំនួន ១៥០០ កំប៉ុងស្មើនឹង ៦២៥ កេះ។
ទស្សនៈវិស័យក្រុមហ៊ុន
ទស្សនៈវិស័យរបស់ក្រុមហ៊ុនអង្គរដេលីហ៊្វូដ គឺនឹងប្រែក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេលើទីផ្សារកម្ពុជា ដោយផ្គត់ផ្គង់នូវទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងដែលមានគុណភាពខ្ពស់។
ចក្ខុវិស័យ
ចក្ខុវិស័យរបស់ក្រុមហ៊ុន ជម្រុញប្រកបដោយឆន្ទៈមោះមុតក្នុងការបង្កើតនូវអ្វីដែលល្អបំផុត។
បេសកកម្ម
ផ្តល់ជូនផលិតផលប្រកបទៅដោយសុវត្ថិភាពនិងភាពជឿទុកចិត្ត ដល់អតិថិជននៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស និងនាំចេញទៅក្រៅប្រទេស។
ត្រួតពិនិត្យជាទៀងទាត់ដោយមន្រ្តីសុខាភិបាល
រាល់ភេសជ្ជៈគ្មានជាតិអាល់កុល ដែលផលិតទ្បើងដោយក្រមហ៊ុនអង្គរដេលីហ៊្វូដ ធានាបានគុណភាពខ្ពស់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ជាផលិតផលក្នុងស្រុក ដែលត្រូវបានពិនិត្យជាទៀងទាត់ដោយមន្ត្រីសុខាភិបាល និងឆ្លងកាត់មន្ទីរពិសោធន៍លើដំណើរការផលិតយ៉ាងត្រឹមត្រូវ។
ជារោងចក្រផលិតអាហារហាទ្បាល ទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិនិងអន្តរជាតិ
ក្រុមហ៊ុន អង្គរ ដេលី ហ៊្វូដ ជាក្រុមហ៊ុនផលិតនិងចែកចាយទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ទទួលបានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នជាតិនិងអន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។
ផលិតផលរបស់ក្រុមហ៊ុន Angkor Daily Food
ផលិតផលរបស់ក្រុមហ៊ុន Angkor Daily Food រួមមានទឹកផ្លែឈើម៉ាក 1-2 Drink ទឹកផ្លែឈើម៉ាក Selfy និងភេសជ្ជៈប៉ូវកំម្លាំងម៉ាក Champion, Red Ant និង Missile។
សាររបស់លោកជំទាវ ម៉ែន សំអន
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចការថ្លែងនាឱកាសសម្ពោធបើកដំណើការក្រុមហ៊ុនផលិតភេសជ្ជៈ Angkor Daily Food កាលពីខែតុលា ឆ្នាំ២០១៧ ថា ការបង្កើតរោងចក្រនេះពិតជាចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើផ្នែកឧស្សាហកម្ម និងសិបប្បកម្ម ដោយបានផលិតចេញជាផលិតផលប្រកបដោយផលិតភាព សុវត្ថិភាព ជួយទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ផង ព្រមទាំងជួយផ្ដល់ការងារ និងផ្ដល់ចំណូលដល់កម្មករ និងបុគ្គលិកជាច្រើននាក់ថែមទៀត។
សាររបស់លោក លោក សាន លុច អគ្គនាយកក្រុមហ៊ុន ផលិតភេសជ្ជៈ Angkor Daily Food
«ដើម្បីឲ្យចង្វាក់ផលិតកម្មផលិតចេញនូវផលិតផល ដែលមានគុណភាពខ្ពស់កម្រិតស្ដង់ដារអន្ដរជាតិ យើងខ្ញុំបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ដល់កម្មករជំនាញ»៕