ដំបូង​គេ​ហើយ ក្រុមហ៊ុនមួយ​នាំ​ចូល​ដ្រូនកសិកម្ម ​ជួយ​​កសិករ​ធ្វើកសិកម្មកាន់​តែ​ទំនើប​

អាជីវកម្ម

វិស័យកសិកម្មគឺជាវិស័យមួយដែលដើរតូនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ខណៈ​ប្រជាជនកម្ពុជា​ជាង ៨០ ភាគរយ​ជាកសិករប្រកបមុខរបរធ្វើស្រែ ធ្វើចំការនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក​ បច្ចុប្បន្ននេះឃើញ​ថា​ មុខ​របរ​កសិកម្មក៏វិវឌ្ឍ​មាន​ការ​ប្រើប្រាស់​ឧបករណ៍ទំនើបៗ ជំនួសឲ្យកម្លាំងមនុស្ស តួយ៉ាងការបង្កើតដ្រូនកសិកម្ម ដែលជាការងាយស្រួលមួយផ្នែកធំក្នុងវិស័យកសិកម្ម។

អគ្គនាយក PLC

PLC គឺជាក្រុមហ៊ុនមួយ​ដែលនាំ​ចូលដ្រូនកសិកម្ម ឌីជេអាយ (Dji agriculture Drone) ដើម្បី​នាំ​បច្ចេកវិទ្យា​ការ​ធ្វើកសិកម្ម​កាន់តែទំនើប​ដល់កសិករ​កម្ពុជា។

លោក ខូវ គឹមសាន អគ្គនាយកក្រុមហ៊ុន PLC ដែលនាំ​ចូលដ្រូនកសិកម្ម (Dji agriculture Drone) ប្រាប់​ឧកញ៉ាញូស៍ថា ក្រុមហ៊ុនរបស់លោក​បាននាំ​ចូល​ដ្រូនកសិកម្ម​មកលក់​ជាង​បីឆ្នាំមកហើយ។ បានជាលោកសម្រេចចិត្តនាំចូល​ផលិតផលដ្រូនកសិកម្មនេះឡើង ដោយសារ​តែ​មើលឃើញថា នៅតាមសហគ្រាស រោងចក្រនៅទូទាំងប្រទេសកម្ពុជាមានខ្វះខាតលើ​ការ​ជ្រើសរើសកម្មករបន្ថែមជារៀងរាល់ថ្ងៃ។ ខ្លះត្រូវបានចំណាកស្រុកទៅធ្វើការងារក្រៅប្រទេស ជាហេតុធ្វើ​ឲ្យ​ការបាញ់ថ្នាំព្រួសជីឬព្រួសគ្រាប់ពូជប្រើសេវាកម្មដោយដៃ គឺពិបាករកមនុស្ស​គឺមានតែដ្រូនកសិកម្មដែលអាចជំនួសការងារទាំងនេះបានលឿនឆាប់រហ័ស និងប្រមូល​ផលទាន់ពេលវេលា។

អគ្គនាយកក្រុមហ៊ុន​ បានបង្ហាញពីសារៈប្រយោជន៍របស់ដ្រូនកសិកម្មឌីជេអាយ ដែលក្រុមហ៊ុន​របស់​លោកនាំ​ចូល​គឺជាប្រភេទដ្រូនដែលមានកម្រិតស្តង់ដារអន្តរជាតិមិនកែច្នៃ អាចបាញ់បានទាំងថ្នាំ និងព្រួសគ្រាប់ពូជ។ វា​មានប្រព័ន្ធការពារការប៉ះទង្គិចខ្ពស់ និង​អាចមានសមត្ថភាពធ្វើការបាញ់ថ្នាំបានចាប់ពី ៨ ហិកតាទៅ ១២ ហិកតាក្នុង​រយះពេល ១ ម៉ោង ដែល​អាច​ជួយសំរួលដល់ប្រជាកសិករបានចំណេញទាំងពេលវេលាកាត់បន្ថយថ្លៃដើមជាពិសេសមិនប៉ះពាល់ដល់សុខភាព។

បើ​តាមប្រធានក្រុមហ៊ុន​បាន​ឲ្យ​ដឹង​បន្ត​ថា ការយល់ដឹងរបស់ប្រជាកសិករចំពោះដ្រូនកសិកម្ម មិនសូវទូលំទូលាយ​ទើបជាហេតុធ្វើឲ្យពួកគាត់ខ្លាចរអាមិនហ៊ានប្រថុយ ខ្លាចខាតបង់ប្រាក់។ តែឥឡូវឃើញថាប្រជាកសិករមានការយល់ដឹងគួរសម។

ក្នុង​មួយខែក្រុមហ៊ុន​របស់​លោក មាន​ការកម្មង់ពីកសិករ​ប្រហែលជា៥ទៅ១0គ្រឿង ដោយបងប្អូនប្រជាកសិករខ្លះនៅមិនទាន់បានជ្រាបនិងយល់ដឹងពីបច្ចេកវិទ្យាដ្រូនកសិកម្មនៅឡើយ ដូច្នេះ​​ខាងក្រុមហ៊ុនបានព្យាយាមបង្កើតវគ្គបណ្តុះបណ្តាលជូនពួគគាត់បន្ថែមទៀតពីសារៈប្រយោជន៍នៃការប្រើប្រាស់ដ្រូនកសិកម្ម ។

លោក​បន្ត​ថា ដ្រូនកសិកម្ម​ដែល​ក្រុមហ៊ុន​របស់​លោក​នាំ​ចូល មិនកែច្នៃនិងមិនដំឡើងដោយដៃ ដែលច្បាប់បានហាមឃាត់នោះទេ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងបើការដំឡើងខុសស្តង់ដារមិនទៅតាមបច្ចេកទេស ដោយ​ក្រុមហ៊ុន​របស់លោក​នាំ​ចូល​ពីរោងចក្រ​ផ្ទាល់ ហើយ​ក៏​មានការប្រើប្រាស់​នៅ​ប្រទេសជិតដូចជា ថៃ វៀតណាមជាដើម។

ដ្រូនកសិកម្ម ឌីជេអាយ មានតម្លៃចាប់ពីជាង ៧ ពាន់ដុល្លារឡើង​ទៅតាមប្រភេទនៃដ្រូន និងសម្ភារៈភ្ជាប់ទៅជាមួយ។

ការបណ្តុះបណ្តាលនិស្សិតពីការប្រើប្រាស់ដ្រូនកសិកម្ម

អគ្គនាយក PLC យល់ឃើញថា ទីផ្សាលក់ដ្រូនកសិកម្មនៅក្នុងពេលខាងមុខ នឹង​កាន់តែទូលំទូលាយនៅពេល​ដែលប្រជាកសិករបានយល់ដឹងពីបច្ចេកវិទ្យា និងសារៈប្រយោជន៍ពីការប្រើប្រាស់ដ្រូនកសិកម្មកាន់តែច្បាស់។

លោក​ក៏​បានណែនាំ​​ដល់​ល់ប្រជាកសិករ ដែលជាអ្នកទិញយកទៅប្រើប្រាស់ផ្ទាល់ខ្លួនក្តីឬយកទៅបំរើសេវាកម្ម​ជួល​ក្តី សូមប្រុងប្រយ័ត្នត្រូវ​ជ្រើសរើស​ផលិតផល​ដែល​មានគុណភាព មាន​ក្រុមហ៊ុន​នាំ​ចូលច្បាស់លាស់ ដើម្បី​ទទួល​ការ​ណែនាំបច្ចេកទេស​បាន​ត្រឹមត្រូវ និងមាន​ទំនុកចិត្តធានាលើការប្រើប្រាស់៕

សកម្មភាពណែនាំ បង្រៀនដល់អតិថិជនដែលប្រើប្រាស់