K Mall ជាផ្សារទំនើបដ៏ថ្មីមួយស្ថិតនៅលើមហាវិថី វេង ស្រេង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Urbanland។ ផ្សារទំនើបនេះបើកដំណើរជាលើកដំបូងនៅឆ្នាំ ២០២១កន្លងទៅ។

ផ្សារទំនើប K Mall ផ្តល់នូវបរិយាកាសដ៏ល្អឥតខ្ចោះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ផ្គត់ផ្គង់នូវទំនិញជាច្រើនមុខ ពីហាងល្បីៗក្នុងស្រុកដូចជា ផ្សារទំនើប ឡាក់គី (Lucky Supermarket) ហាងសម្លៀកបំពាក់ ហ្សិនដូ (Zando) និង ហាងស្បែកជើង ណាតា (Nata Footwear) ប្រោន (Brown Coffee) ឡាក់គីបឺហ្គឺរ ( Lucky Burger) រោងភាពយន្ត លេជេន (Legend Cinema) ដែលសុទ្ធសឹងជាហាងយីហោធំៗដែលមានវត្តមានដំបូងគេនៅមហាវិថី វេង ស្រេង។

ផ្សារទំនើប K Mall គឺជាផ្នែកមួយនៃ KMH Park ដែលជាផែនការអភិវឌ្ឍន៍ថ្មីមួយរបស់ក្រុមហ៊ុន Urbanland ជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP។ ក្នុងដំណាក់កាលទី១ គម្រោងអភិវឌ្ឍន៍លើទំហំដី ៦ ហិកតានេះរួមមាន ផ្ទះអាជីវកម្មទំនើបចំនួន៤០ខ្នង ផ្សារទំនើប K Mall កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ជាន់ តារាងបាល់ទាត់ និងសួនលម្ហែកាយ។
គម្រោងទាំងនេះ ក្រុមហ៊ុនចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនូវកន្លែងមួយដែលពួកគាត់អាចរស់នៅក៏បាន ធ្វើការក៏បាន និងលម្ហែកាយក៏បាន ជាលក្ខណៈសហគមន៍ចម្រុះមួយដែលជាបណ្ដុំនៃលំនៅឋាន ការិយាល័យពាណិជ្ជកម្ម កន្លែងលក់ដូរ និងសួនលម្ហែកាយធម្មជាតិ ក្នុងផែនការអភិវឌ្ឍចម្រុះដ៏ទូលំទូលាយ។
Urbanland ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបត្យករខ្មែរ លោក កាំង ហុក។ លោកអគ្គនាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន អឺបេនលែន។
Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ហើយទទួលបានកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ពេញលេញ ដោយមានទំនោរពិសេសមួយសម្រាប់គំនិតកែច្នៃជីវភាពប្រកបដោយសោភ័ណភាពទាក់ភ្នែក ដូចដែលអាចមើលឃើញ តាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (ពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort៕




