ពេញមួយសប្តាហ៍នេះ ឧកញ៉ាញូសន៍បានផលិតព័ត៌មានជុំវិញអាជីវកម្ម ជាផ្នែកមួយដើម្បីចូលរួមបំផុសចលនាគាំទ្រផលិតផលក្នុងស្រុក។
សប្តាហ៍នេះយើងបានស្រាវជ្រាវចងក្រងពីប្រវត្តិសហគ្រាសក្នុងស្រុកដ៏លេចធ្លោចំនួនពីរ ដែលដំណើរការអាជីវកម្មលើវិស័យផ្នែកអាហារ។
ចាប់ផ្តើមដំបូងគឺភោជនីយដ្ឋាន ផាក កាហ្វេ ដែលបង្កើតឡើងដោយសហគ្រិនខ្មែរមួយក្រុមជាភោជនីយដ្ឋានប្រេនក្នុងស្រុកនាំមុខគេមួយ ដែលបានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០០៤។ កេរ្តិ៍ឈ្មោះរបស់ផាក កាហ្វេ ត្រូវបានការទទួលស្គាល់ពីមហាជន ក្រៅពីជាស្លាកយីហោអាជីវកម្មអាហារក្នុងស្រុក គឺជាភោជនីដ្ឋានខ្មែរទី១ ដែលបម្រើអាហារគ្មានប៊ីចេងលើគ្រប់មុខម្ហូប។
បន្តមកទៀតគឺសហគ្រាសផលិតមីជាតិរបស់ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាយីហោមីក្នុងស្រុកមួយទៀត ដែលចេញចរាចរលើទីផ្សារជាង ៣ ឆ្នាំ។
ក្រៅពីនេះក្រុមផលិតព័ត៌មានផ្នែកអាជីវកម្មរបស់ឧកញ៉ាញូសន៍ ក៏បានសម្ភាសន៍អ្នកជំនួញ និងម្ចាស់សហគ្រាសតាមបណ្តាខេត្តមួយចំនួនលើដំណើរការអាជីវកម្មផ្សេងៗ។
យើងបានសម្ភាសន៍ម្ចាស់កសិដ្ឋានមួយនៅខេត្តមណ្ឌលគីរី លើការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
កសិដ្ឋាន ៤០០ មានទីតាំងនៅខេត្តមណ្ឌលគិរី ដែលក្រៅពីចិញ្ចឹមសត្វជាង ៤០០ ប្រភេទសម្រាប់លក់លើទីផ្សារ កសិដ្ឋាននេះក៏ផ្ដល់ដំណោះស្រាយសេវាកម្មបច្ចេកទេសកសិកម្ម ដំណោះស្រាយប្រឹក្សាយោបល់លើការបង្កើតអាជីវកម្មកសិកម្ម ដំណោះស្រាយផ្ដល់សេវាសម្ភារៈ ថ្នាំសត្វ និងម៉ាស៊ីនកសិកម្ម និងដំណោះស្រាយជួយរកទីផ្សារលើផលិតផលកសិកម្ម។
ក្រៅពីនេះ ក្រុមការងារក៏បានសម្ភាសន៍អ្នកជំនួញរកស៊ីបុកល្ហុកមួយកន្លែងនៅរាជធានីភ្នំពេញ ដែលមានបច្ចេកទេសអាចច្នៃទឹកប្រហុកដ៏ពិសេសគ្មានក្លិន ដែលកំពុងទទួលជោគជ័យហើយពង្រីកសាខាជាច្រើនកន្លែង។
លើសពីនេះទៀត ក្រុមការងារក៏បានសម្ភាសន៍អ្នកលក់បង្អែមនៅខេត្តបាត់ដំបង ដែលបង្កើតនំដង្កូវដែលមួយថ្ងៃអាចលក់បានរាប់រយចាន ក៏ដូចជាសិប្បកម្មមួយនៅខេត្តបាត់ដំបងនាដែលបានច្នៃចេកឆាប មួយខែអាចលក់បានពី ៥០០-៦០០ កេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕
លម្អិតបន្ថែមព័ត៌មានអាជីវកម្មខាងលើ សូមចុចលីងខាងក្រោមនេះ……..
១/ ផាក កាហ្វេ ភោជនីយដ្ឋានខ្មែរទីមួយបម្រើអាហារអត់ប្រើប៊ីចេង បង្កើតឡើងជិត ២០ ឆ្នាំ
២/ ស្គាល់ប្រវត្តលម្អិត មីជាតិយីហោមីខ្មែរទីពីរវាយលុកទីផ្សារកម្ពុជា
៣/ មកដឹងពីចំណុចពិសេសផ្សារហ្វេនប៊ីរបស់ឧកញ៉ាច័ន្ទ តារា
៤/ គ្រួសារមួយមានរូបមន្តធ្វើបង្អែមពិសេស មួយថ្ងៃលក់ដាច់ជាង ១ពាន់ចាន ចំណូលវិញមិនក្រោម ៣០០ ដុល្លារ
៥/ បុកល្ហុង TWO SISTERS ប្រើរូបមន្តពិសេសច្នៃទឹកប្រហុកគ្មានក្លិន អាចឲ្យគ្រប់គ្នាញាំគ្មានបារម្ភ
៦/ ចេកស្រស់មិនសូវមានទីផ្សារ ម្ចាស់សិប្បកម្មនៅបាត់ដំបងច្នៃចេកឆាប លក់បានពី ៥០០-៦០០ កេះក្នុងមួយខែ
៧/ ផ្អាកស្ថានីយប្រេងមួយកន្លែងនៅទួលទំពូង ក្រោយសាងសង់មិនស្របតាមប្លង់បច្ចេកទេស
៨/ កសិដ្ឋានមួយនៅខេត្តមណ្ឌលគីរី លក់ព្រាបមួយគូបានតម្លៃចន្លោះពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ