ភេសជ្ជៈ Coca-cola នៅកម្ពុជាសម្រេចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនហុងកុង

អាជីវកម្ម

ក្រុមហ៊ុន​បុត្រ​​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ Swire Pacific Limited គឺក្រុមហ៊ុន Swire Coca-Cola Limited សម្រេចទិញ​ភាគហ៊ុន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Coca-Cola ក្នុងប្រទេស​កម្ពុជា និង​វៀតណាម ដើម្បីពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសរ​បស់​ក្រុមហ៊ុន កាលពីថ្ងៃទី ​១៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិ​ការទិញ​នេះ គឺជា​ការវិនិយោគ​ដំបូង​របស់​ក្រុមហ៊ុន Swire Coca-Cola ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ ហើយក្រុមហ៊ុននឹង​ផ្តល់នូវ​តួ​​នាទី​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភេសជ្ជៈ​ដែល​រីកចម្រើន​រហ័ស​​បំផុត​មួយ​របស់​ពិភពលោក​។​

​បន្ទាប់ពី​ការបញ្ចប់​កិច្ច​ព្រម​​ព្រៀង​ទិញ​នេះ Swire Coca-Cola នឹង​គ្រប់គ្រង និង​ដំណើរ​​ការ​របស់​ក្រុមហ៊ុន Coca-Cola Beverages Vietnam Ltd​ ដែលមាន​រោងចក្រ​ផលិត​ដប​ចំនួន ៣ នៅ​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមាន​រោងចក្រ​នៅ​កម្ពុជា​។

លើសពីនេះ នៅពេល​បញ្ចប់​ការទិញ​ភាគ​​ហ៊ុន​នេះ​ចំនួន​អតិថិជន​របស់​ក្រុមហ៊ុន Swire Coca-Cola នឹង​កើនឡើង​ចំនួន ១៥ ភាគ​​រយ ដល់ ៨៧៦ ​លាន​នានាក់។

គួររំឭកថា ក្រុមហ៊ុន Swire ដែលមានមូលដ្ឋាននៅហុងកុងមួយនេះ មានអាយុកាល ២០៦ឆ្នាំហើយ ខណៈពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តោតលើការវិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួច រួមមាន៖ អចលទ្រព្យ ភេសជ្ជៈ ការថែទាំសុខភាព និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways Ltd.៕