កម្ពុជា​មាន​រោងចក្រ​ផលិតមី​ក្នុងស្រុក​ចំនួន ៣ កំពុង ​សាង​យីហោ ប្រកួតប្រជែង​​មីនាំ​ចូលពីក្រៅប្រទេស

អាជីវកម្ម

ក្រៅ​ពីផលិតផល​​មី​នាំ​ចូលផ្សេងៗ​ពីបរទេស បច្ចុប្បន្ន​នេះកម្ពុជាក៏​មាន​​​ក្រុមហ៊ុន​​​ក្នុង​ស្រុក​ចំនួន ៣ កំពុង​វិនិយោគ​ដំណើរការ​រោងចក្រ​ផលិតមី​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក ប្រជែង​យីហោមីនាំ​ចូលពីក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១/ មីយើង

មីយើង​ជា​យីហោ​មី​ខ្មែរ​មុនគេ​ ដែល​ចេញ​ចរាចរណ៍តាំង​ពី​ឆ្នាំ ២០១៩ ​វិនិយោគ​ដោយ​ក្រុមហ៊ុនម៉ែន សារុន។

មីយើង បាន​ទទួលបានការវាយតម្លៃ ជាផលិតផលដែលមានស្តង់ដាអនាម័យល្អចំពោះសុខភាព និងទទួលស្គាល់ដោយអង្គការចំណីអាហារអន្តរជាតិ (ISO)។ មីយើងផលិតមាន ៤ រសជាតិ គឺរសជាតិសាច់ជ្រូក សាច់មាន់ សាច់គោ និងសាច់ទាជាដើម។

២/មីជាតិ

មីជាតិ ទើប​តែ​ចេញ​លក់​លើ​ទីផ្សារ​បាន​​ជាង ៣ឆ្នាំប៉ុណ្ណោះ ជា​វិនិយោគទុនក្នុងស្រុកទាំងស្រុងនៅឆ្នាំ២០១៩ ដោយក្រុមហ៊ុន One More Manufacturing ដែល​មានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។

វត្តមាន​នៃមីជាតិ​គឺជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​ក៏ដូចជា​ប្រជាជន​ខ្មែរ​ ដែល​មាន​ស្លាក​យីហោ​មីក្នុងស្រុក​តំណាង​ឲ្យ​ផលិតផល​ជាតិ​។

មី​ជាតិ​ ត្រូវបានផលិតដោយ​ឆ្លងកាត់ការពិសោធ ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ ​ដូច​ទៅ​នឹង​ពាក្យស្លោក​របស់​មី​ជាតិ​ “ស្នាដៃ​ខ្មែរ​ រសជាតិ​ខ្មែរ​”។

មី​ជាតិ​ក៏​ជា​ផលិត​មី​កញ្ចប់​​ខ្មែរ​ដំបូង​គេ​ ​ដែល​បាន​នាំចេញ​ផលិតផល​​ទៅកាន់​ទី​ផ្សារ​ប្រទេស​វៀតណាម​។​ ​នេះ​ជា​វឌ្ឍនភាព​ថ្មី​ដ៏​អស្ចារ្យ​មួយទៀត​ក្នុង​ការពង្រីក​វិសាលភាព​ផលិតផល​ខ្មែរ​ចូលក្នុង​ទី​ផ្សារ​ថ្នាក់​តំបន់​។​

៣/ មីម៉ាម៉ា

មីម៉ាម៉ាជាយីហោមីដ៏ល្បីនៅ​ប្រទេសថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៧២ ដោយក្រុមហ៊ុន Thai President Food PLC។ ពលរដ្ឋខ្មែរច្រើននិយមហៅមីថៃ ឬមីសៀម។ ការពិតមីម៉ាម៉ា មានរោងចក្រផលិតក្នុងស្រុកខ្មែរជាយូរឆ្នាំមកហើយ ដែរ ហើយបងប្អូនជាច្រើនច្រឡំថានាំចូលពីថៃ។

លក្ខណៈពិសេសរបស់មីថៃឬម៉ាម៉ានេះ ក្រៅពីអាចញាំទទេជាអាហារសម្រន់ ឬក៏អាចញាំឆុងជាមួយទឹកក្ដៅក៏បាន៕