ពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនកើតឡើងជុំវិញអាជីវកម្ម។ រឿងសំខាន់ដំបូងគេនៅសប្តាហ៍នេះ គឺក្រុមហ៊ុន Coca-Cola ក្នុងប្រទេសកម្ពុជាបានសម្រេចលក់ហ៊ុនទៅឲ្យក្រុមហ៊ុន Swire Coca-Cola Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Swire Pacific Limited។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ ប្រតិបត្តិការទិញលក់នេះ គឺជាការវិនិយោគដំបូងរបស់ក្រុមហ៊ុន Swire Coca-Cola ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងទិញនេះ Swire Coca-Cola នឹងគ្រប់គ្រងនិងដំណើរការរបស់ក្រុមហ៊ុន Cambodia Beverage Company Ltd. ដែលមានរោងចក្រនៅកម្ពុជា។
សប្តាហ៍នេះដែរ ក្រសួងពាណិជ្ជកម្មក៏បានធ្វើសន្និសីទបង្ហាញពីវឌ្ឍនភាពសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីផលិតផលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីការពារការក្លែងបន្លំ និងលើកកម្ពស់តម្លៃ និងកេរ្តិ៍ឈ្មោះលើទីផ្សារ។
ដោយឡែកក្រុមផលិតព័ត៌មានរបស់ឧកញ៉ាញូសន៍ផ្នែកអាជីវកម្មនៅសប្តាហ៍នេះ ក៏បានស្រាវជ្រាវចងក្រងពីប្រវត្តិផ្សារទំនើបឡាក់គី ដែលជាផ្សារទំនើបដំបូងគេបើកដំណើការអាជីវកម្មជាង ៣០ ឆ្នាំមកហើយ។
ផ្សារទំនើបឡាក់គី ត្រូវបានទទួលស្គាល់ពីជនបរទេស និងភ្ញៀវខ្មែរលំដាប់ខ្ពស់ជាហាងលក់រាយឈានមុខគេនៅកម្ពុជាដែលបើកដំណើរការតាំងពីឆ្នាំ១៩៩៣ ដែលមានលក់ប្រភេទអាហារស្រស់ គ្រឿងទេស និងផលិតផលជាច្រើនប្រកបដោយគុណភាព។
សម្រាប់ព្រឹត្តិការណ៍ និងព័ត៌មានលម្អិតផ្សេងទៀតជុំវិញអាជីវកម្ម ដែលក្រុមការងារឧកញ៉ាញូសន៍ផលិតនៅសប្តាហ៍នេះ សូមចុចតាមតំណលីងខាងក្រោមនេះ
>ភេសជ្ជៈ Coca-Cola នៅកម្ពុជាសម្រេចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនហុងកុង
>មកដល់ពេលនេះ មានផលិតផលណាខ្លះបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ក្រសួងពាណិជ្ជកម្ម
>កម្ពុជាមានរោងចក្រផលិតមីក្នុងស្រុកចំនួន ៣ កំពុង សាងយីហោ ប្រកួតប្រជែងមីនាំចូលពីក្រៅប្រទេស
>ផ្សារទំនើបឡាក់គី បង្កើតដំបូងតាំងពីឆ្នាំ១៩៩៣ ជិត ៣០ ឆ្នាំពង្រីកសាខា ៥៥ ទីតាំងទូទាំងប្រទេស
>បុរសម្នាក់បោះបង់ការងារធនាគារ ១៨ឆ្នាំ បែរមកចាប់មុខរបរកសិកម្មតាមបេះដូង
>ហាងម៉ាស្សាមួយកន្លែង ដែលសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលមានប្រវត្តិបែបណា?