បងប្អូនកំពុងមានអារម្មណ៍ថុញថប់និងសំលេងកងរំពងនៅទីក្រុង និងមនុស្សអ៊ូអរមែនទេ? ឧកញ៉ាញូស៍នឹងបង្ហាញរីសតមួយកន្លែងនៅខេត្តមណ្ឌលគិរី ដែលមានទីតាំងប្រកបដោយទេសភាពព្រៃភ្នំព័ទ្ធជុំវិញ។

បុគ្គលិកផ្នែកទទួលភ្ញៀវនៅណូវ៉ារីសត នឹង ស្ប៉ា បានផ្តល់សម្ភាសន៍ដល់ឧកញ៉ាញូសន៍ថា ខេត្តមណ្ឌលគីរីចាប់ពីខែសីហានេះទៅជាពេលវេលាដែលមានទេសភាពស្រស់ស្អាតប្លែក មានស្មៅពណ៍បៃតងខ្ចី ទេសភាពលើភ្នំគយគន់មិនជិនណាយសាកសមបំផុតសំរាប់បងប្អូនដែលមានគំរោងរៀបចំដំណើរកំសាន្ត ជាមួយក្រុមគ្រួសារ មិត្តភក្កិ នឹង ដៃគូរស្នេហាជាដើម។
ទាក់ទងកន្លែងស្នាក់នៅវិញ បុគ្គលិករូបនេះបានប្រាប់ពីចំណុចពិសេស ណូវ៉ារីសត នឹង ស្ប៉ា ជាជម្រើសសម្រាប់ភ្ញៀវដែលស្វែងរកកន្លែងស្នាក់នៅដ៏ល្អបំផុត សម្រាប់ដំណើរកម្សាន្តមកខេត្តមណ្ឌលគិរីនៅរដូវនេះ។ ណូវ៉ារីសត នឹង ស្ប៉ា មានទីតាំងដែលមានកន្លែងស្អាតៗសម្រាប់កម្សាន្ត ហើយក្រោយរីសតមានទឹកជ្រោះមានទេសភាពព្រៃភ្នំ មានអាងហែលទឹកនៅចង្កេះភ្នំ។
តម្លៃបន្ទប់ស្នាក់នៅវិញ ណូវ៉ារីសត នឹង ស្ប៉ា មានច្រើនប្រភេទដូចជាប្រភេទបន្ទប់ស្ទីតយូ តម្លៃ ៦០ ដុល្លារ រ៉ង់ដេវ៉ូ តម្លៃ ៧៥ ដុល្លារ វីឡាមានអាងហែលទឹក តម្លៃ ២៥០ ដុល្លារ។ ចំណែកឯផ្ទះខ្មែរមាន ៣ ប្រភេទគឺ គ្រែ១ តម្លៃ ១១០ ដុល្លារ គ្រែ៣ តម្លៃ ២៦០ ដុល្លារ និងគ្រែ ៤ តម្លៃ ២៩០ ដុល្លារ។
ប្រភេទបន្ទប់ផ្ទះខ្មែរនេះ ក៏មានប្រភេទ connecting room ដែលជាប្រភេទផ្ទះខ្មែរមានពីរបន្ទប់ connect គ្នាសាកសមបំផុតសំរាប់បងប្អូនដែលមកជាលក្ខណះគ្រួសារ។ ផ្ទះខ្មែរនេះគឺជាប្រភេទផ្ទះបុរាណលាយសម័យ ស័ក្តិសមបំផុតសម្រាប់ស្នាក់នៅជាលក្ខណៈគ្រួសារធំៗ 6-8នាក់ ដែលមានបន្ទប់ធំទូលាយ ខាងក្នុងតាក់តែងដោយផលិតផលបែបទំនើបនិងទាន់សម័យ មានទីធ្លាមុខផ្ទះអាចរៀបចំចង្រ្កានអាំងសាច់ជូនឬពិសារអាហារលក្ខណៈគ្រួសារធំបាន មានទេសភាពព្រៃភ្នំ 180 ដឺក្រេខៀវស្រងាត់ព័ទ្ធជុំវិញ។
ក្រៅពីនេះ ក្នុងរីសតក៏មានភោជនីយដ្ឋានដែលមានបំរើអាហារ ៣ ពេល ព្រឹក ថ្ងៃត្រង់ ល្ងាច BBQ មានអាហារបែបខ្មែរ បែបអឺរ៉ុប បែបរ៉ូមែនទិចនៅលើអាងហែលទឹកជាប់ចង្កេះភ្នំ ដែលមានទេសភាពព្រៃភ្នំ 180ដឺក្រេ ស្តាប់សំលេងនិងវោហោស័ព្ទបក្សាបក្សីស្រែកច្រៀងកំដរអារម្មណ៍នាពេលរាត្រី អមដោយអាហារឆ្ងាញ់ៗ ស្រាបៀរ ស្រាក្រហម និង cocktails និងភេសជ្ជៈគ្រប់ទៀតផង។

បើតាមបុគ្គលិកដដែលនេះ ណូវ៉ា រីសតតែមួយគត់ដែលមានបំរើសេវាកម្មដូចជា បន្ទប់រចនាបទបែបសម័យទំនើប តាមបែប Leisure Couple Family Honeymoon Birthday សម្រាប់ភ្ញៀវដែលស្នាក់នៅក្នុងនិងក្រៅរីសតផងដែរ។ ឆាប់ៗខាងមុខរីសតនឹងមានបើកបំរើនូវសេវាកម្មឡានប្រណាំង និងដំណើរផ្សងព្រេងចូលព្រៃឡើងភ្នំ ស្នាក់នៅក្នុងតង់១យប់នៅក្នុងព្រៃក្បែរមាត់ជ្រោះ។ បន្ថែមពីនោះបទពិសោធន៍ល្អៗជាមួយការជិះម៉ូតូកំសាន្ត ATV/UTA នៅលើទឹកដីរីសតដែលមានផ្ទៃដីលាតសន្ធឹង 130 ហិតា អមជាមួយ Tour Guide (អ្នកនាំភ្ញៀវ) ប្រចាំរីសតផងដែរ។


ណូវ៉ារីសត នឹង ស្ប៉ា មានទីតាំង នៅលើផ្លូវជាតិលេខ 76 ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ពត៌មានបន្ថែមសូមឆាតចូលហ្វេសបុកផេករីសតផ្ទាល់ Nova Resort & Spa ឬអាចទំនាក់ទំនងតាមលេខទូរសព្ទខាងក្រោម៖
📲 +885 (0) 96 53 8888 3
📲 +885 (0) 88 7777 775
នេះជារូបភាពខ្លះៗក្នុងបរិវេណ ណូវ៉ារីសត នឹង ស្ប៉ា




