បើនិយាយពី ភោជនីយដ្ឋានអូក្រា អ្នកភ្នំពេញភាគច្រើនច្បាស់ជាស្គាល់ ព្រោះភោជនីយដ្ឋាននេះមានមុខម្ហូបក៏ដូចជាអាហារឆ្ងាញ់ៗ ទាំងបែបអ៊ឺរ៉ុប និងបែបអាស៊ី ជាពិសេសបន្លែដែលយកមកជូនភ្ញៀវទទួលទានសុទ្ធសឹងជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិងគ្មានជាតិគីមី។

ឧកញ៉ាញូស៍ក៏បានណែនាំឲ្យស្គាល់ម្ដងរួចមកហើយពីភោជនីយដ្ឋានអាហារធម្មជាតិមួយនេះ ដែលមានលោកស្រី នូ សុខជាតិ ជាអគ្គនាយិកា។

ថ្មីៗនេះលោក តាំង សុខហេង អ្នកគ្រប់គ្រងក្នុងភោជនីយដ្ឋានផ្ទាល់ បានឲ្យឧកញ៉ាញូស៍ដឹងបន្ថែមថា មួយរយៈក្រោយនេះ អាហារដ្ឋានបានបន្ថែមមុខម្ហូបថ្មីៗដូចជា ស៊ុបលតជើងជ្រូក និង ស៊ុបបាញ់កាញ់ជ្រូក សម្រាប់បម្រើជូនអតិថិទទួលទាន។

អ្នកគ្រប់គ្រងវ័យ ២៨ ឆ្នាំរូបនេះបានបន្ថែមថា ក្រៅពីបន្ថែមមុខម្ហូបថ្មីប្រចាំហាង ភោជនីយដ្ឋានក៏មានអាហារសម្រន់ដែលភ្ញៀវនិយមកុម្ម៉ង់ជាដ៏ពេញនិយមមានដូចជា នំបាញ់ហយ បាញ់ស៊ុង និង នំបញ្ចុកខ្មែរជាដើមដោយអាហារបែបខ្មែរទាំងអស់នេះមានអតិជនគាំទ្រច្រើនបំផុត ទាំងអតិថិជនទៅបរិភោគដល់ភោជនីយដ្ឋានផ្ទាល់ និងអ្នកវេចខ្ចប់ទៅដល់គេហដ្ឋាន ដែលខ្លះទិញយកទៅបរិភោគលក្ខណៈគ្រួសារ និងខ្លះទៀតយកទៅរៀបចំកម្មវិធីតាមតម្រូវការផ្សេងៗគ្នា ជាពិសេសនៅរដូវកាលបុណ្យទានគឺមានអតិថិជនកម្មង់ច្រើនបំផុត។
អ្នកគ្រប់គ្រងរូបនេះបានបន្តថា អាហារធម្មជាតិនេះក៏មានទទួលរៀបចំនូវអាហារសម្រន់បែបខ្មែរមួយចំនួនដូចជា៖ ឈុតនំបញ្ចុកបែបខ្មែរខ្នាតធំ សម្រាប់អតិថិជនដែលមានសមាជិកចាប់ពី ២៥ នាក់ ទៅដល់ ៣៥នាក់ ដោយមួយឈុតតម្លៃត្រឹមតែ ៩៥ដុល្លារ។ ចំណែកឈុតបាញ់ហយបែបខ្មែរខ្នាតធំ សម្រាប់អតិថិជនដែលមានសមាជិកចាប់ពី២៥នាក់ទៅដល់៣៥នាក់ មួយឈុតតម្លៃ៨៥ដុល្លារ។រីឯឈុតបាញ់សុងបែបខ្មែរខ្នាតធំ សម្រាប់អតិថិជនដែលមានសមាជិកចាប់ពី២៥នាក់ទៅដល់៣៥នាក់មួយឈុត មានតម្លៃ៨៥ដុល្លារ។
លក្ខណៈពិសេសនៃឈុតនីមួយៗអតិថិជនអាចពិសារបន្លែដោយមានទំនុកចិត្ត ជាមួយបន្លែសរីរាង្គជួយដល់សុខភាព ដែលខាងភោជនីយដ្ឋាននាំចូលពីកសិដ្នានផ្ទាល់ខ្លួន ជាពិសេសឈុតនីមួយៗដែលបានបង្ហាញខាងលើអតិថិជនក៏អាចយកទៅធ្វើរៀបចំពិធីផ្សេងៗតាមតម្រូវការជាលក្ខណៈគ្រួសារផងដែរ។
លើសពីនោះលោកបានបន្ថែមថា អ្វីដែលកាន់តែពិសេសទៀតនោះរាល់ការកុម្មង់ក្នុងឈុតទាំង៣ (មួយណាក៏បាន) អតិថិជននឹងទទួលបាននូវសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានដោយឥតគិតថ្លៃ៕


