១៥០ ក្រុមហ៊ុន ចូលរួមពិព័រណ៍​​បង្ហាញ​ផលិតផល​ផ្នែក​សុខភាព សម្រស់ ស្ថាបត្យកម្ម​​នៅ​កោះពេជ្រ

អាជីវកម្ម

ពិព័រណ៍អន្តរជាតិប្រចាំឆ្នាំ២០២២ លើវិស័យ “ស្ថាបត្យកម្ម និងរចនាតុបតែង, សុខភាព និងសម្រស់, ម្ហូបអាហារ និងភេសជ្ជៈ” បាន​រៀបចំឡើង​នៅសាលតាំងពិព័រណ៍កោះពេជ្រ ដែលមានការ​ចូលរួមប្រមាណ ១៥០ ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាដៃគូសហការ ឧកញ៉ា ងួន​ ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែង​ថា ពិព័រណ៍នេះ​ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងដាក់តាំងបង្ហាញពីផលិតផលនៃប្រទេសកម្ពុជា និងប្រទេសថៃ ដែលមានស្តង់ប្រមាណ ៧០ ស្តង់​​មកពី ១៥០ ក្រុមហ៊ុន​។

ឧកញ៉ា ងួន​ ម៉េងតិច បាន​បន្តទៀត​ថា នេះជាលើកដំបូងដែលអនុញ្ញាតឲ្យមានអ្នកទស្សនាដោយផ្ទាល់ ក្រោយការរីករាយដាលនៃជំងឺកូវិដ-១៩។ តាមរយៈពិព័រណ៍នេះ​ ក្រុមហ៊ុននីមួយៗដែលបានដាក់ស្តង់បង្ហាញផលិតផលរបស់ខ្លួន ក៏ដូចជាវិស័យឯកជនទាំងមូលអាចងើបឡើងវិញនូវការធ្វើពាណិជ្ជកម្មរបស់ខ្លួនកាន់តែលឿនតាមរយៈពិព័រណ៍ដ៏អស្ចារ្យមួយនេះ។

សូមបញ្ជាក់ថា​ កម្មវិធីសម្ភោធនេះ​ ត្រូវបានធ្វេីឡេីងចាប់ពីថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២២​ រហូតដល់ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២២​ នៅអគាសន្និបាតកោះពេជ្រ៕