ផ្សារទំនើបអ៊ីអន ៣ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ បច្ចុប្បន្នកំពុងសម្រុកយ៉ាងសស្រាក់សស្រាំ ហើយតាមផែនការនឹងរួចរាល់នៅឆ្នាំ២០២២ នេះ។
តាមរយៈរូបភាពថ្មីៗនេះឃើញថាការស្ថាបនាផ្សារទំនើបរបស់ជប៉ុននេះ កំពុងឈានទៅបញ្ចប់រួចរាល់ទាន់ផែនការដែលបានគ្រោងទុក។



ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប AEON Mall Co., Ltd ដែលជាប្រតិបត្តិករវិស័យលក់រាយធំជាងគេរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ផ្សារទំនើបអ៊ីអនម៉លសាខាទី៣កាលពីឆ្នាំ២០២០។
ផ្សារទំនើបអ៊ីអនម៉លមានជ័យ នឹងក្លាយជាសាខាផ្សារទំនើប AEON Mall ដែលធំជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះគ្របដណ្តប់លើទំហំផ្ទៃដី 174,000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងផ្សារទំនើបអ៊ីអនម៉លទី១ ពីរដង (68,000 ម៉ែត្រការ៉េ បើកដំណើរការឆ្នាំ២០១៤) និងធំជាងផ្សារទំនើបអ៊ីអនម៉ល សែន សុខ បន្តិច (151,000ម៉ែត្រការ៉េ)៕
