សណ្ឋាគារ វី ប៊ូទិក ដែលទើបដំណើរការថ្មីៗនេះ បានរៀបចំកន្លែងស្នាក់នៅស្អាត បរិយាកាសប្រកបដោយផាសុកភាព មានបន្ទប់ធំទូលាយ។

បុគ្គលិកមួយរូបនៅសណ្ឋាគារ វី ប៊ូទិក បានប្រាប់ឧកញ៉ាញូសន៍ពីតម្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារមានបែងចែកទៅតាមជម្រើសរបស់ភ្ញៀវ៖
-បន្ទប់គ្រែធំសម្រាប់មនុស្ស 2 នាក់ បន្ទប់ធំ 48 ដុល្លារ (ភេសជ្ជះឥតគិតថ្លៃ)
-បន្ទប់គ្រែធំសម្រាប់មនុស្ស 2 នាក់ បន្ទប់តូច 42 ដុល្លារ (ភេសជ្ជះឥតគិតថ្លៃ)
-បន្ទប់គ្រែធំ1និងគ្រែតូច 1 សម្រាប់មនុស្ស 3 នាក់ 52 ដុល្លារ
-បន្ទប់គ្រែតូច2 សម្រាប់មនុស្ស 2នាក់ 36 ដុល្លារ
បុគ្គលិកដដែលបានបន្តថា តម្លៃនេះមិនរួមបញ្ចូលអាហារពេលព្រឹកនោះទេ។ ភ្ញៀវដែលមកស្នាក់នៅដែលមានភ្ជាប់កាតវ៉ាក់សាំងនឹងទទួលការបញ្ចុះតម្លៃ១០%។
V Boutique Hotel ទីតាំងនៅផ្ទះលេខ៨៩ ផ្លូវ១៤៣ សង្កាត់អូឡាំពិក ខណ្ឌ បឹងកេងកង ភ្នំពេញ៕


