Starbucks គឺជាហាងកាហ្វេប្រេនមួយរបស់អាមេរិកដែលបង្កើតឡើងដោយលោក Howard Schultz ហើយដែលគេដឹងថាជាប្រេនកាហ្វេយីហោសម្រាប់អ្នក high-class។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពពីក្រុមហ៊ុនយីហោកាហ្វេអាមេរិកនេះនៅកម្ពុជា បានប្រកាសនឹងពង្រីកសាខាថ្មីមួយទៀតនៅផ្លូវ ២០០៤។
ក្នុងថ្ងៃសម្ពោធនេះដែរ Starbucks MAIDA 2004 ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវមកពីគ្រប់ទិសទីដើម្បីភ្លក្សរសជាតិកាហ្វេ Starbucks ភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងនំដ៏សម្បូរបែបទៀតផង ។
Starbucks MAIDA 2004 មានទីតាំងជាប់សាលាអន្តរជាតិ CIA FIRST (ទល់មុខបូរី អ័រគីដេ) ផ្លូវ ២០០៤ ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ៕


