នៅសប្តាហ៍នេះ មានព័ត៌មានអាជីវកម្មជាច្រើនដែលបានកើតឡើង។ ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺគម្រោងផ្សារទំនើបអ៊ីអនទី ៣ កំពុងលេចរូបរាង ឈានទៅបញ្ចប់តាមការគ្រោងទុកនៅឆ្នាំ ២០២២។
ហាងកាហ្វេយីហោដ៏ល្បីរបស់អាមេរិក Starbucks ក៏បានប្រកាសពង្រីកសាខាថ្មីមួយទៀតនៅផ្លូវ ២០០៤ មានទីតាំងជាប់សាលាអន្តរជាតិ CIA FIRST (ទល់មុខបូរី អ័រគីដេ) ផ្លូវ ២០០៤ ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ។
Starbucks គឺជាហាងកាហ្វេប្រេនដ៏ល្បីមួយរបស់អាមេរិកបង្កើតឡើងដោយលោក Howard Schultz ហើយដែលគេដឹងថាជាប្រេនកាហ្វេយីហោសម្រាប់អ្នក high-class។
ក្នុងសន្និសីទពីវឌ្ឍនភាពក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលរៀបចំឡើងនៅសប្តាហ៍នេះ បានបង្ហាញពីវឌ្ឍនៈភាពរយៈពេល ៥ ឆ្នាំ។ ពីឆ្នាំ ២០១៧ ដល់ ២០២១ ក្រសួងបានចុះបញ្ជីសហគ្រាសអាជីវកម្មបង្កើតថ្មីមានចំនួន ៣,៩៥៣ មូលដ្ឋាន និងផ្តល់វិញ្ញាបនបត្របន្តដំណើរការចំនួន ២,៧១២ មូលដ្ឋាន។
គិតមកដល់ខែតុលា ឆ្នាំ២០២១នេះ ក្រសួងបានចុះបញ្ជីមូលដ្ឋានសហគ្រាសធុនតូច មធ្យម និង សិប្បកម្មសរុបមានចំនួន ៤៣,២៧៦មូលដ្ឋាន និងបង្កើតការងារបានចំនួន ៤៣៥,៩០៥ នាក់៕
ដោយឡែកនៅសប្តាហ៍នេះ ឧកញ៉ាញូស៍ក៏បានណែនាំភោជនីយដ្ឋានខ្មែរ ៣ កន្លែង ដែលបម្រើអាហារសុវត្ថិភាព ច្នៃប្រឌិតម្ហូបអាហារថ្មីៗ ព្រមទាំងគិតដល់សុខភាពអ្នកបរិភោគ។ ភោជនីយដ្ឋានទាំង ៣ នោះរួមមាន ភោជនីយដ្ឋានអូក្រា ភោជនីយដ្ឋានមាតុភូមិ និងភោជនីយដ្ឋាន ផាកកាហ្វេ។
ព័ត៌មានផ្សេងៗទៀតនិងលម្អិតបន្ថែម សូមចុចលីងខាងក្រោមនេះ៖
–រូបភាពថ្មីចុងក្រោយ ផ្សារទំនើបអ៊ីអន ៣ សាងសង់ជិតរួច ១០០% គ្រោងបញ្ចប់ទាន់ផែនការ
–រដ្ឋសម្រេចលើកលែងការស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់ជាសហគ្រាស ធុនតូច និងមធ្យម
–មកដឹងតម្លៃបន្ទប់ស្នាក់នៅប៊ូទិកមួយកន្លែង ទើបបើកថ្មី នៅជិតផ្សារអូឡាំពិក
–Starbucks យីហោកាហ្វេអាមេរិក ពង្រីកខ្លួនបន្ថែមមួយសាខាទៀតនៅផ្លូវ ២០០៤
–ស្ថានីយប្រេងឥន្ធនៈ ២៦៥០ កន្លែង កំពុងដំណើរការទូទាំងប្រទេស
–តម្រូវចិត្តអតិថិជន សហគ្រិនមួយដេរអាវពាក់ក្រៅលក់បាន ១៥ ដុល្លារទៅដល់ ៣៥ ដុល្លារ
–៥ ក្រុមឡើងទៅវគ្គបន្ត កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង ក្នុងដំណើរឆ្ពោះទៅអភិវឌ្ឍអាជីវកម្មឌីជីថល
–មិនទុកដីចោល ដាំម្នាស់ទឹកឃ្មុំកន្លះហិកតា មួយរដូវទទួលបានចំណូល ៣ លានទៅ ៥ លានរៀល
–ជំនួបឈុតធំ! ម្ចាស់ក្រុមហ៊ុនអាជីវកម្មជាង១៧០០ នឹងចូលរួមក្នុងមហាសន្និបាត BNI ប្រចាំឆ្នាំ ២០២២