អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងពេជ្រលើកទី ៦៧ (67th Bangkok Gems & Jewelry Fair 2022) ចាប់ពីថ្ងៃទី ៧ – ១១ ខែ កញ្ញា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ IMPACT នាទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សំរាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។
ស្ថានតំណាងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ពាណិជ្ជករខ្មែរ ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ២០២២ ដោយនឹងផ្ដល់កន្លែងស្នាក់នៅចំនួន ៣ យប់ ជូនដល់ក្រុមហ៊ុនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការកំណត់»។
ព័ត៌មានបន្ថែម និងការចុះឈ្មោះទៅទស្សនាពិព័រណ៍ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail : thaicompnh@oknranhen៕