សរុប​ព័ត៌មាន​​អាជីវកម្ម​សំខាន់ៗ​ប្រចាំ​សប្តាហ៍

អាជីវកម្ម

នៅ​សប្តាហ៍​នេះ មាន​ព័ត៌មាន​​ជុំវិញ​អាជីវកម្មជាច្រើន​បាន​កើតឡើង ហើយ​សុទ្ធ​តែ​ដំណឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​សម្រាប់មិត្ត​អ្នក​អាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព័ត៌មានដំបូងគេនេះ គឹឧកញ៉ាញូសន៍​បាន​បង្ហាញពីប្រវត្តិ​​សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលជាសមាគមមួយក្នុងចំណោមសមាគម​ចិនឈានមុខគេ ដែល​បានបើកសម្ពោធការិយាល័យតំណាងប្រចាំនៅកម្ពុជា។

សមាគមពាណិជ្ជកម្មកម្ពុជាចិន ហៅកាត់ថា CCCA គឺ​ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយសហគ្រិន និងអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។

ព័ត៌មាន​ដ៏​សំខាន់មួយ​ទៀត គឺ​អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ បាន​អញ្ជើញ​សហគ្រិន​ខ្មែរ​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍គ្រឿងអលង្ការ និងត្បូងពេជ្រលើកទី ៦៧ នាទីក្រុងបាងកក ប្រទេសថៃចាប់ពីថ្ងៃទី ៧ – ១១ ខែ កញ្ញា ឆ្នាំ ២០២២។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈសម្រាប់​ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

នៅ​សប្តាហ៍​នេះ​ដែរ ព័ត៌មាន​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​មួយ​ទៀត គឺវត្តមាន​ផ្សារ​ទំនើប​ដ៏ធំពីរ​របស់​ក្រុមហ៊ុន​ជីបម៉ុង និង​អីអន នឹង​បង្ហាញ​វត្តមាន​នៅ​តំបន់ខាងត្បូង​រាជធនី​ភ្នំពេញ។

គម្រោង​ផ្សារទំនើប​ដ៏​ធំ​ដែល​ចាយទុន​វិនិយោគ​ជាង ៣០០ លាន​ដុល្លារ កំពុង​ដំណើរសាងសង់​គ្រោង​បញ្ចប់​និង​ដាក់​ឲ្យដំណើកការ​នៅ​ចុង​ឆ្នាំ​២០២២ ឬ​ដើម​ឆ្នាំ​២០២៣។

ក្រៅ​ពី​ព័ត៌មាន​សំខាន់ទាំងនេះ ឧកញ៉ាញូស៍​ក៏​នាំព័ត៌មាន​ពី​សហគ្រាស​តាម​បណ្តាខេត្ត និង​អាជីវកម្ម​តាម​ដង​ផ្លូវ​មួយ​ចំនួនផង​ដែរ។

លម្អិត​បន្ថែម សូម​ចុច​តាមតំណងលីងខាងក្រោមនេះ

១/មកដឹង​ប្រវត្តិ​សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ទើប​បើកការិយាល័យនៅ​កម្ពជា ដាក់គោលដៅ​ជួយ​សហគ្រាស SME

២/ថៃរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងពេជ្រ អញ្ជើញ​ពាណិជ្ជករ​ខ្មែរ ដោយ​ផ្តល់កន្លែង​ស្នាក់នៅ ៣ យប់

៣/ ចេញ​រូបរាង ឆាប់ៗ​នេះ​ជិត​មាន​ផ្សារទំនើប​ធំ​ពីរ​ ចាយ​ទុន​ជាង ៣០០ លាន​ដុល្លារ នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ

៤/ ទឹកត្រី​អ៊ីឆេ ង៉ូវ​ហេង ​ល្បី​បំផុត​នៅ​កំពត បង្កើត​បាន​ជាង ២៧ ឆ្នាំ ប្រើ​រូបមន្ត​ផលិត​ពិសេស​តជំនាន់

៥/ យុវតី​វ័យ​ក្មេង​មួយរូប​ ​​មួយ​ខែ​​អាច​រក​ចំណូល​បាន​ពី ៥០០ ទៅ ៦០០ ដុល្លារ ដោយសារ​របរ​លក់ទឹកឃ្មុំធម្មជាតិ

៦/ ស្ងាត់ៗ​ប្រជា​កសិករ​​នៅ​​ខេត្តសៀមរាប ប្រមូល​ផល​ផ្លែល្មើ​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១៥ ហិចតា

៧/ អ្នក​លក់​ដំឡូង​មី​ស្ងោរ​​នៅផ្សារ​បឹងត្របែក ​​មួយ​ព្រឹក​​លក់​ដាច់​ជាង ៥០ គីឡូក្រាម