មកស្គាល់ប្រធាន អនុប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា អាណត្តិឆ្នាំ២០២២

អាជីវកម្ម

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិមិនស្វែងរក ប្រាក់ចំណេញ មួយដែលប្រមូលផ្តុំដោយពាណិជ្ជករ និងអ្នកដឹកនាំវ័យក្មេង មានអាយុចាប់ពី ១៨ឆ្នាំដល់៤០ឆ្នាំ ដែលមានឆន្ទះ និងស្ម័គ្រចិត្តចូលរួមដោះស្រាយ អភិវឌ្ឍ និងបង្កើតនូវ ផលវិជ្ជមានជាច្រើននៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ ណែនាំឱ្យស្គាល់សមាសភាព ប្រធាន អនុប្រធានប្រតិបត្តិ អនុប្រធាន នៃក្រុមប្រឹក្សាភិបាលអាណត្តិ ឆ្នាំ២០២២ រួមមាន៖ លោកស្រី ស្រួ ណារីយ៉ា ជាប្រធាន ដែលត្រូវបានចូលកាន់ដំណែងជំនួសលោក ប៉ាក ចន្ទលីណូ ទើបផុតអាណត្តិ កាលពីខែធ្នូឆ្នាំ២០២១។

សម្រាប់ក្រុមប្រឹក្សាប្រតិបត្តិ រួមមាន៖ លោក ឃឹម ប៊ុនឡែន ជាអនុប្រធានប្រតិបត្តិ, លោកស្រី ថុង សុវណ្ណរង្សីយ៍ ជាអនុប្រធានប្រតិបត្តិ, កញ្ញា អប់ លីគន្ធ ជាអនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ, លោក សាំង តារារស្មី ជាអនុប្រធាន ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម, លោក អេង សារី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការអភិវឌ្ឍធនធានមនុស្ស និងកញ្ញា បុល ចន្ធី ជា អនុប្រធាន ទទួលបន្ទុកកិច្ចការសហគមន៍។

ជាមួយគ្នានេះដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia) ក៏មានអគ្គលេខាធិការដ្ឋានចំនួន ៣រូបផងដែរ ដូចជា៖ លោក លី ឧត្តម ជាអគ្គលេខាធិការ, លោកស្រី ឆេង ជេនីហ្វឺ ជាអគ្គបេឡាធិការ និងកញ្ញា ទួន រស្មី ជា លេខាធិការប្រឹក្សាច្បាប់។

របាយការណ៍ពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឲ្យដឹងថា JCI Cambodia បានឈរនៅលំដាប់លេខរៀងទី២ ក្នុងចំណោម១២០ប្រទេស ដែលសម្រេចបាន “គោលការណ៍ប្រសិទ្ធភាពសកល១០០%” ក្នុងឆ្នាំ២០២១កន្លងទៅ៕