គម្រោងខុនដូរ ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម The Penthouse Resident ឧកញ៉ា លី ហុង ចំណាយទុនវិនិយោគ ៣០លានដុល្លារ ដែលបញ្ចប់ការសាងសងជាផ្លូវការនាចុងឆ្នាំ២០១៨។

The Penthouse Residence មានទីតាំងស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញតាមបណ្ដោយមហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និង ផ្សារទំនើបអ៊ីអន។ គម្រោងខុនដូរ ឧកញ៉ា លី ហុង មានកំពស់ ៣៦ ជាន់មានសរុប ៤៥៨ យូនីតនិងបែងចែកចេញជាប្រាំប្រភេទដោយយូនិតនីមួយៗមានតម្លៃ ចាប់ពី១០ ម៉ឺនដុល្លារ រហូតដល់១លានដុល្លារ ។
ខុនដូរលំដាប់ ផ្កាយ៥នេះ សាងសងលើដីមានទំហំ២ពាន់ម៉ែត្រការ៉េ ការរចនាស្រស់ស្អាត មានអាងហែលទឹក កន្លែងហាត់ប្រាណ, សូណា, ស្កាយបារវិល និងភោជនីយដ្ឋានវិលដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យផងដែរ។
គម្រោង The Penthouse Residence គឺជាការវិនិយោគរួមគ្នារវាង ពាណិជ្ជករក្នុងស្រុកនិងអន្តរជាតិ ។ ឧកញ៉ា លី ហុង អគ្គនាយកនៃគម្រោង The Penthouse Residence គឺជាពាណិជ្ជករទទួលបានជោគជ័យនៅក្នុងឧស្សាកម្ម អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា៕


