ប្រធានក្រុមហ៊ុន អេសអូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនាសេម នាថ្ងៃនេះបានបង្ហោះសារមួយ ធ្វើឱ្យអ្នកគាំទ្រតាមឆ្ងល់ ដោយភ្ជាប់នឹងពាក្យមួយឃ្លាយ៉ាងខ្លីថា ឆាប់ៗនេះ..! ២៦.១០.២០២២ ។


បង្ហើបដោយប្រយោលប្រាប់ Oknha News ឧកញ៉ា ប៊ុន រតនាសេម ថ្លែងថា៖ “ថ្ងៃទី២៦ ខែតុលា ២០២២នេះ ខ្ញុំមានគម្រោងដ៏ភ្ញាក់ផ្អើលមួយ ត្រៀមជម្រាបជូនអ្នកគាំទ្រ និងអតិថិជនទាំងអស់ឱ្យបានដឹង ហើយក្នុងថ្ងៃនោះដែរ ក៏នឹងមានការផ្ដល់ជូនមហាពិសេស ប៉ុន្តែសុំលាក់បន្តិចទៀត… សុំទុកឱ្យពុកម៉ែបងប្អូនឆ្ងល់បន្តិចសិន”។

ទោះមិនទាន់មានការបញ្ជាក់ច្បាស់ឱ្យអ្នកតាមដានដឹងច្បាស់ពីចម្ងាយ ប៉ុន្តែគេសង្កេតឃើញថា ការបង្ហោះសារត្រៀម surprise នាចុងខែតុលា ខាងមុខនេះ ចេញពីហ្វេសប៊ុកផេកឈ្មោះ លំហែរ Lumhae ។
គួរបញ្ជាក់ថា ក្រៅពីមានតួនាទីជា អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា (S-Auto Cambodia) និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងមុខជំនួញទិញលក់រថយន្ត និងមានមុខជំនួញជាច្រើនផ្សេងទៀតកំពុងដំណើរការក្នុងដៃ កាលពីដើមខែ សីហា ឆ្នាំ២០២២ លោកឧកញ៉ា ប៊ុន រតនាសេម ក៏បានសម្ពោធហាងលក់គ្រឿងអលង្ការឈ្មោះ ឈីវែលរី ខេមបូឌា-Cheewelry Cambodia ជូនលោកជំទាវ លី ឈី ដែលជាឧត្ដមភរិយាយ៉ាងអធិកអធមផងដែរ៕



អត្ថបទ៖ ផ្សាយពាណិជ្ជកម្ម