លោក លីម សីហា ជាសិប្បករកែច្នៃម្រេចខ្ចីទៅជាជ្រក់ម្រេចខ្ចីសម្ងួត បានអំពាវនាវដល់ផ្សារទំនើប ម៉ាតនានានៅក្នុងប្រទេស ជួយគាំទ្រទទួលទិញផលិតផលក្នុងស្រុករបស់សិប្បករខ្មែរ ទៅដាក់លក់បន្ត ដោយបង្ហាញលក្ខខណ្ឌក្នុងការនាំចូលផលិតផលលក់នៅលើទីផ្សាររបស់ខ្លួន។

សិប្បករវ័យ៣៤ឆ្នាំ មានបទពិសោធន៍ខាងចំណីអាហារនិងផ្លែឈើ បានលើកឡើងពីបញ្ហាប្រឈមរបស់ខ្លួនក្នុងអាជីបកែច្នៃម្រេចនេះថា បញ្ហាដំបូងគឺការនាំចូលវត្ថុធាតុដើមម្រេចនេះពីភ្នំគូលែន ដោយទីតាំងដាំដុះនៅឆ្ងាយ ហេតុនេះពិបាកក្នុងការដឹកជញ្ជូន។
ទីផ្សារមួយចំនួនមិនទាន់ទុកចិត្តនៅឡើយលើផលិតថ្មីនេះ ខណៈផ្សារទំនើបផ្សេងទៀតបង្ហាញនៅលក្ខខណ្ឌជាច្រើនជាហេតុពិបាកក្នុងការនាំចូលទៅលក់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សីហា។

លោក ក៏បានស្នើដល់ផ្សាទំនើបទូទាំងប្រទេស សូមបង្ហាញលក្ខខណ្ឌដល់សិប្បករនៅក្នុងស្រុកឱ្យបានទូលំទូលាយដើម្បីងាយស្រួលក្នុងការបំពេញលក្ខខណ្ឌក្នុងការនាំចេញទៅលក់។
គួរបញ្ជក់ថា ជ្រក់ម្រេចខ្ចីសម្ងួត ជាផលិតផលដែលមានមូលដ្ឋានផលិតនៅខេត្តបាត់ដំបង។ ក្រៅពី
កែច្នៃម្រេខខ្ចីទៅជាជ្រក់ម្រេចខ្ចីសម្ងួត ខាងសិប្បកម្ម ក៏មានចម្រាញ់ម្សៅខ្ញីសុទ្ធ រមៀតសុទ្ធ ដើម្បីជាភេសជ្ជៈសុខភាពផងដែរ។
ជ្រក់ម្រេចខ្ចីសម្ងួតនេះ មានអត្ថប្រយោជន៍ច្រើនណាស់ដល់សុខភាពដូចជា សម្បូរនៅសារធាតុមួយចំនួនសម្រួលដល់សរសៃឈាមដើរស្រួល ជួយដល់ប្រព័ន្ធរំលាយអាហារ ពិសេសទៀតនោះអ្នកដែលមានជំងឺ កូវិដ-១៩ ដែលមានស្លេស្មនៅបំពង់ក ក៏អាចព្យាបាលបាន៕

