រថយន្តក្រុងទំនើបថ្មីស្រឡាង (រថយន្តក្រុងថ្មីគាស់កេស) របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានឈ្មោះថា “វ៉េត អ៊ែរ បឺស អិចប្រេស (VET AIR BUS EXPRESS)” នឹងចាប់ផ្តើមបើកដំណើរការនូវទិសដៅថ្មី ទៅកាន់ក្រុងសៀមរាប ខេត្តសៀមរាប ដោយចំណាយពេលត្រឹមតែ ៥ម៉ោងប៉ុណ្ណោះ ព្រមទាំងមានការផ្តល់ជូននូវអាហារសម្រន់ ទឹកបរិសុទ្ធ និងកន្សែងត្រជាក់ដោយឥតគិតថ្លៃ។

ទិសដៅថ្មីភ្នំពេញ-សៀមរាបនេះ ក្រុមហ៊ុននឹងចាប់ដំណើរការពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ ហើយភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ ៥% លើសំបុត្ររថយន្តគ្រប់ទិសដៅទាំងអស់ រាល់ពេលការទិញសំបុត្រតាមរយៈកម្មវិធី VET Express និងវេបសាយ vireakbuntham.com របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ។

បញ្ជាក់សម្រាប់ការបញ្ចុះតម្លៃនេះ គឺមានតែការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ!
សូមទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
វេបសាយសម្រាប់កក់ : www.vireakbuntham.com
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ 081 911 911
Telegram: https://t.me/VETEXPRESS ។


គួររំឭកថា លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសដាក់ឱ្យដំណើរការនូវរថយន្តក្រុងទំនើប ទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា និងចង់ទំនើបដូចយន្តហោះ សម្រាប់គោលដៅភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ តាមផ្លូវល្បឿនលឿន ដោយចំណាយពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។

លោកឧកញ៉ា បានបញ្ជាក់ថា រថយន្តថ្មីនេះ នឹងធ្វើឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព មានទាំងប្រព័ន្ធអ៊ិនធើណែត WiFi, YouTube, Play Game និងមានបន្ទប់ទឹក អំឡុងពេលធ្វើដំណើរទៀតផង៕