ក្រុមហ៊ុន វីន ហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុនផលិត និងតម្លើងទ្វារ ចំរឹងបង្អួច របងផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់ដៃជណ្តើរ តុ កៅអី និងគ្រឿងសង្ហារឹមផ្សេងៗទៀត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានទទួលបានការទទួលស្គាល់ ការគាំទ្រ និងការជ្រោមជ្រែងយ៉ាងខ្លាំងពីភ្ញៀវ មកពីគ្រប់ស្រទាប់វណ្ណៈ និងបណ្តាខេត្ត/ក្រុងទាំង ២៥ ទូទាំងប្រទេស។



ទម្រាំទទួលបានសម្លេងគាំទ្រខ្លាំងដូចសព្វថ្ងៃ ក្រុមហ៊ុនផ្ដោតសំខាន់លើកត្តាធំៗចំនួន ៦យ៉ាងដូចជា៖
ទី១-គឺក្រុមហ៊ុនផ្តោតលើគុណភាពជាចម្បង ដែលធ្វើឱ្យភ្ញៀវភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ គង់វង្ស និងប្រើបានយូរអង្វែង
ទី២-ផ្តោតលើសុវត្ថិភាពជាអាទិ៍
ទី៣-ជាងមានជំនាញបទពិសោធន៍យូរឆ្នាំ ពត់ដែកស្មិត ចេញជាក្បាច់ បែបសិល្បៈមានភាពរស់រវើក តាមម៉ូដ តាមក្បាច់ និងតាមតម្រូវការរបស់ភ្ញៀវ
ទី៤-ការប្រើប្រាស់ថ្នាំលាបមកពីសិង្ហបុរី ដែលមានគុណភាពខ្ពស់ មានច្រើន ពណ៌ ច្រើនជម្រើស តាមតម្រូវការភ្ញៀវ ដើម្បីថែរក្សាពណ៌ថ្នាំនៅចាំស្អាតបានយូរមិនហើរពណ៌ទោះត្រូវភ្លៀង ឬត្រូវកំដៅថ្ងៃក្តី
ទី៥- មានការលាងសំអាត និងការការពារច្រែះ
ទី៦- តម្លៃសមរម្យ បើធៀបជាមួយក្រុមហ៊ុនដែកស្មិតដទៃផ្សេងទៀត ដោយសារក្រុមហ៊ុន វីន ហេង រចនា មានសិប្បកម្មផលិតដែកស្មិតដោយខ្លួនឯង ទើបអាចជួយសន្សំថវិកាបានមួយចំនួនជូនអតិថិជនរបស់ខ្លួនក្នុងការលម្អគេហដ្ឋាន។





ព័ត៌មានលម្អិត សូមទំនាក់ទំនងឥឡូវនេះ តាមរយៈ តេឡេក្រាម https://t.me/phallyly ឬទូរស័ព្ទលេខ៖ 077 227 207 | 015 227 207 ដើម្បីណាត់ប្រឹក្សាពីប្លង់ ក្បាច់ ម៉ូត ដោយឥតគិតថ្លៃ ឬអាចអញ្ចើញមកកាន់ការិយាល័យក្រុមហ៊ុនផ្ទាល់ ស្ថិតនៅ ផ្ទះលេខ១១៤ ផ្លូវជាតិលេខ០១ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕