លោកជំទាវ ឃុន លក្ខិណា ស្ថាបនិកក្រុមហ៊ុន អេហ្វអិនអេស បូកគោ ឯ.ក (FNS Bokor Co.,Ltd) និងជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី (PTT) សាខា ឋានសួគ៌បូកគោ បានក្លាយជាសមាជិកថ្មីនៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ភីធីធី ឋានសួគ៌បូកគោ (PTT Thansur Bokor) របស់លោកជំទាវ ឃុន លក្ខិណា បានរៀបចំពិធីបើកដំណើរការ តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥៤ ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត៕


