ក្រុមហ៊ុន វិរៈ ប៊ុនថាំ ផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើទំនិញអន្តរជាតិ ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជា។

ក្នុងនោះលោកអ្នកពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្តនៅព្រំដែននោះទេ។ រីឯការបញ្ញើទំនិញអន្តរជាតិ គឺរហ័សទាន់ចិត្ត និងដឹកជញ្ជូនដល់ផ្ទះទៀតផង។ សម្រាប់គោលដៅភ្នំពេញ-វៀតណាម មានម៉ោងចេញដំណើរ ៣ពេលគឺ ម៉ោង៧ព្រឹក ១១ព្រឹក និង៣រសៀល និងជាប្រភេទរថយន្ត Coaster ១៦កៅអី។ ចំពោះគោលដៅភ្នំពេញ-បាងកក មានម៉ោងចេញដំណើរ ៤ពេលគឺ ៦ព្រឹក ៧៖១៥នាទីព្រឹក ប្រភេទរថយន្ត Coaster ១៦កៅអី និងម៉ោង ៩យប់ និង១០យប់ ជាប្រភេទរថយន្ត Hotel Bus ៤០កៅអី។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគោលដៅពីបាត់ដំបង-បាងកក និងសៀមរាប-បាងកក ផងដែរ។


ដោយឡែក សម្រាប់បញ្ញើទំនិញខ្មែរ-ថៃ មានរយៈពេលមិនលើសពី ៤៨ម៉ោងនោះទេ ខណៈដែលបញ្ញើទំនិញខ្មែរ-វៀតណាម ត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ អតិថិជននឹងទទួលបាននូវទំនិញដល់ដៃ។

សូមទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
-វេបសាយសម្រាប់កក់ : www.vireakbuntham.com
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ 081 911 911 ឬ Telegram: https://t.me/VETEXPRESS ។
គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២៣ នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើន ជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕