ថ្ងៃទី០៧ មីនា២០២៣ ទីបំផុតអ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំ បានមកដល់ហើយ ក្រុមហ៊ុន អាម៉ូរីឌីវេឡុបម៉ិន ឯ.ក បង្ហាញវត្តមានជាផ្លូវការនូវ ហ្រ្គេនវីឡាម៉ូដថ្មី ទំនើប ស៊ីវិល័យដាច់គេ ក្នុងតម្លៃពិសេស បង់ប្រចាំខែត្រឹមតែ ៩៩៩ដុល្លារ ដោយឥតការប្រាក់ ២៤ខែ ជាមួយនឹងការកាត់ប្លង់រឹងដោយឥតគិតថ្លៃថែមទៀតផង។
រឹតតែពិសេស ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រុមហ៊ុនអាម៉ូរី ឌីវេឡុបម៉ិន ក៏បានដាក់ជូនមានកំណត់នូវ ផ្កាកុលាបមាស 24K ដ៏ប្រណិត ជូនដល់អតិថិជនដែលបានអញ្ជើញមកទស្សនានិងសាកសួរព័ត៍មានជាមួយក្រុមការងារផងដែរ។
ជាមួយនឹង រចនាបថNEOCLASSIC ភ្ជាប់ជាមួយសសរក្លោងទ្វារ ទេវតា Doric ហ្រ្គេនវីឡាម៉ូដថ្មី ស្ថិតក្នុងបុរីអាម៉ូរី៧មករា ដែលមានទីតាំងល្អ នៅក្នុងតំបន់ប្រជុំជន មានផ្សារ សាលារៀន មន្ទីរពេទ្យ សួនច្បារ សួនកម្សាន្ត រមណីយដ្ឋាននានា និងមានទេសភាពដងព្រែកល្អឯកគ្មានពីរ ក្នុងតំបន់ ជ្រោយចង្វារ សម្រាប់ការរស់នៅ។
ហ្រ្គេនវីឡាម៉ូដថ្មីមានទំហំធំ ៩ម៉ែត្រ គុណនឹង ១២.៥០ម៉ែត្រ កម្ពស់ពីរជាន់ ប្រក់ក្បឿងប្រណិត សំណង់ឥដ្ឋ២០ ក្នុងរបងជុំវិញលើផ្ទៃដីចាប់ពី២៥០ម៉ែត្រការ៉េដល់៦០០ម៉ែត្រការ៉េ មានចំណតឡានធំទូលាយ ដីទំនេរចំហៀងសងខាង និងខាងក្រោយគ្រប់ផ្ទះ។ បរិវេណទទួលភ្ញៀវ និងចង្ក្រានបាយស្ងួតទំនើបគ្មានក្លិនត្រូវបានខណ្ឌដាច់ពីគ្នា ដោយបិទជិតជាមួយទ្វារុញទាន់សម័យ។ កន្លែងចង្ក្រានបាយមានបន្ថែមជូននូវបរិក្ខាដែលចាំបាច់និងទំនើបមិនធ្លាប់មានពីមុនគឺចង្ក្រានកោះ ម៉ាស៊ីនបូមផ្សែងនិងក្លិន ព្រមទាំងប្រព័ន្ធលូ ការពារការកកស្ទះនិងក្លិនផងដែរ។
នៅជាន់លើ បន្ទប់គេងទាំងបី មានបន្ទប់ទឹកដោយឡែក ព្រមទាំងវេរ៉ង់ដាររៀងៗខ្លួន ជួយអោយការរស់នៅមាន ផាសុកភាពដូចៗគ្នា។ ពិសេសជាងបន្តិច បន្ទប់គេងមេគ្រួសារធំទូលាយនិងមានលំហរធ្វើទូរសម្លៀកបំពាក់ដើរចូលដែលផ្តល់នូវរសនិយមបែបស៊ីវិល័យជូនដល់ម្ចាស់ផ្ទះមួយកម្រិតទៀត។
សំណង់ផ្ទះវីឡាហ្រ្គេន មានការទទួលស្គាល់ស្តង់ដារសុវត្ថិភាពកំណត់ដោយក្រសួង ដោយប្រើប្រាស់ កម្មវិធីគណនា Etab Certify ព្រមទាំងប្រើប្រាស់គ្រឿងបង្គុំមានគុណភាព និងស្តង់ដារ ISO ជាមួយនឹងការសាងសង់ដោយ វិស្វករអ្នកជំនាញ មានបទពិសោធន៍ និងគំនិតឆ្នៃប្រឌិតខ្ពស់ ព្រមទាំង ការប្រើប្រាស់គ្រឿងយន្តគ្រឿងចក្រជំនាន់ ចុងក្រោយដែលធានាបាននូវសុវត្ថិភាព រស់នៅយូរអង្វែង សម្រាប់អតិថិជន។ ជាមួយគ្នាផងដែរការរៀបចំនូវប្រព័ន្ធ ការពារដូចជាឆក់លោត ឌីសង់ទ័រគ្រប់ជាន់ ត្រូវបានយកចិត្តទុកដាក់ ដូចជាការសាងសង់ឲ្យមានសោភ័ណភាពដែរ។
អ្នកឧកញ៉ា សួន វីរៈតារា ជាអគ្គនាយកប្រតិបត្តិ បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍បើកបង្ហាញហ្រ្គេនវីឡាម៉ូដថ្មីជាសាធារណៈនៅផ្សារអុីអនសែនសុខ គឺជាការឆ្លើយតបតាមតម្រូវការទីផ្សារ និងសំណូមពររបស់អតិថិជនដែល ចង់បានផ្ទះធំ ចំណាយតិច ប៉ុន្តែចំណេញច្រើន ពុំចាំបាច់រង់ចាំយូរ។ បច្ចុប្បន្នភាពនៃសំណង់ដែលសាងសង់ជាមួយគុណភាពស្តង់ដារ – មានរបៀបរៀបរយស្របតាមបទដ្ឋានជាតិនិងអន្តរជាតិ។
គួរឲ្យដឹងផងដែរថាក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិនឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលបានអភិវឌ្ឍន៍បុរីចំនួនពីរនៅទីតាំងល្អផ្តាច់គេសម្រាប់ការរស់នៅដូចជា បុរីអាម៉ូរី សែនសុខ ដែលស្ថិតនៅកណ្តាលក្រុង លើបណ្តោយផ្លូវហាណូយចម្ងាយត្រឹមតែ៣នាទីពីផ្សារទំនើបអុីអនសែនសុខ និងម៉ាក្រូសែនសុខ មានសុទ្ធតែវីឡាម៉ូដប្លែក ទំហំធំទូលាយ លក់ដាច់បានច្រើនជាងគេតាំងពីបើកលើកដំបូង។ ទីពីរគឺគម្រោងធំនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារដែលមានឈ្មោះថា អាម៉ូរី ៧មករា ទំហំផ្ទៃដីដែលបានអភិវឌ្ឍន៍ផ្ទះរួចហើយរហូតដល់ទៅ៤០ហិតា មានផ្ទះតាមតម្រូវការអតិថិជនដូចជាផ្ទះល្វែងអាជីវកម្ម A-B ផ្ទះវីឡាកូនកាត់ ផ្ទះវីឡាទោលឃ្វីនវីឡា វីឡាទោលធំឃ្វីនមេរា និងចុងក្រោយនេះគឺ ហ្រ្គេនវីឡា ដែលក្រុមហ៊ុនបានរចនាឡើងដោយគំរូស្ថាបត្យកម្មក្រិចដ៏ល្បីល្បាញ។
ខ្លោងទ្វារធំបុរីអាម៉ូរី7មករា – ផ្ទះអាជីវកម្មA លេីផ្លូវរដ្ឋ7មករា ទំហំ30m
ដូច្នេះជ្រើសរើសហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មការ ពិតជាពុំខកបំណងឡើយ បានទាំងវីឡាក្នុងក្តីស្រម៉ៃ ចំណាយការបង់ប្រចាំខែដោយឥតការប្រាក់រហូតដល់ ២៤ខែ និងទទួលបានការកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃថែមទៀតផង។ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាផ្ទះគំរូ ជួបជាមួយតារាប្រុសស្រីល្បីៗ ក្នុង កម្មវិធី មហាព្រឹិត្តិការណ៍ ដាក់សម្ពោធ ហ្គ្រេនវីឡាម៉ូដថ្មី របស់បុរីអាម៉ូរី៧មករា ក្នុងផ្សារទំនើបអុីអន សែនសុខ ថ្ងៃទី ០៧-០៨ មីនា ២០២៣។
សម្រាប់ព័ត៌មានលម្អិត៖ 078 90 9999 / 092 90 9999 / 015 90 9999
Telegram: t.me/Amory_Sales092
ទីតាំងគម្រោង: bit.ly/Amory7Makara