ក្នុងឱកាសបើកលក់គម្រោងដីឡូតិ៍ថ្មីរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក លោក ឈាងឡេង បានប្រកាសលក់បញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេសមិនធ្លាប់មាន ពោល គឺមួយឡូតិ៍ បង់ប្រចាំខែចាប់ពី ៦៧ដុល្លារឡើង ឬស្មើនឹងជាង ២ដុល្លារ តែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។


ម្ចាស់គម្រោងផ្ទាល់ លោក ស្រេង ឈាងឡេង បានបញ្ជាក់ថា៖ “នេះជាការផ្ដល់ជូននូវតម្លៃពិសេស រួមទាំងលក្ខខ័ណ្ឌបង់ប្រាក់ធូរថ្លៃបំផុតដល់អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់ដីឡូតិ៍ ស្ថិតនៅទីតាំងជាប់នឹងផ្លូវ 51 តំបន់បាត់ដឹង និងជាប្រជុំជនតំបន់សក្ដានុពលជាច្រើន ស័ក្តិសមសម្រាប់ការទិញទុកសាងសង់ផ្ទះផ្ទាល់ខ្លួន ឬទិញទុកវិនិយោគថ្ងៃក្រោយ”។

លោកឈាង ឡេង បញ្ជាក់បន្ថែមថា ឱកាសពិសេស ក្នុងគម្រោងបើកលក់ដីទ្បូតិ៍អាជីវកម្មរបស់ក្រុមហ៊ុនលោក ត្រៀមនឹងបើកលក់ជាផ្លូវការនៅថ្ងៃទី 20/09/2021 ដោយរំលស់លុយសុទ្ធ ត្រឹមតែ ៦៧$ ក្នុងមួយខែ ហើយអតិថិជនអាចបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុនរហូតដល់រយៈពេល ៥ឆ្នាំ ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយៗ។
គម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ស្ថិតនៅទីតាំង ដ៏មានសក្ដានុពលនិងរីកចម្រើនឥតឈប់ឈរ និងជាតំបន់ចំប៉ូលសេដ្ឋកិច្ច មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ បណ្ដុំប្រជាជនរស់នៅច្រើនកុះកររួចជាស្រេច។ ទីតាំងគម្រោងដីឡូតិ៍អាជីវកម្មនេះស្ថិតនៅជាប់ បុរី51 រោងចក្រខ្នាតយក្ស ជិតផ្សារបាត់ដឹង និងនៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា ចម្ងាយត្រឹមតែ 45នាទី ពីផ្សារទំនេីបអុីអន២។

ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខ និងបានទទួលជោគជ័យ សាងកេរ្តិ៍ឈ្មោះល្បីល្បាញ មានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជន។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន បានបន្តបោះទុនវិនិយោគខ្ទង់លានដុល្លារ លើវិស័យអចលនទ្រព្យផ្លូវ51 លើគម្រោងពុះដីឡូតិ៍ និងលក់ផ្ទះល្វែង ហើយបានបន្តពង្រីកគម្រោងលក់ជាបន្តបន្ទាប់៕

