អគ្គនាយកក្រុមហ៊ុន ជី-អិម ត្រេឌីង ឯ.ក (GM Trading Co. Ltd) និងជាម្ចាស់គម្រោងបុរី GM នៅម្ដុំផ្លូវ ៥១ លោកឧកញ៉ា ម៉េន កានី កាលពីថ្ងៃទី១១ កញ្ញា នេះ បានប្រកាសស្វែងរកទិញដីតម្លៃល្អ មានប្លង់រឹង ទំហំ ៣០០ហិចតា នៅជាប់ផ្លូវជាតិលេខ ៥១ ផ្ទាល់តែម្ដង។

លោកឧកញ៉ា បានរៀបរាប់យ៉ាងដូច្នេះថា៖ “ត្រូវការទិញដី តំលៃល្អ ដែលមានប្លង់រឹង ទំហំ ៣០០ហិចតា នៅផ្លូវជាតិលេខ ៥១ បើបងប្អូនមានដីផ្ទាល់ខ្លួន ចង់លក់បន្ទាន់ អាចទាក់ទងមកខ្ញុំបាន។”
ហេតុដូច្នេះ សម្រាប់បងប្អូន ជាម្ចាស់ដីផ្ទាល់ខ្លួន ឬភ្នាក់ងារទិញលក់អចលនទ្រព្យ ដែលកំពុងមានដីត្រូវនឹងលក្ខខណ្ឌ ដូចដែលឧកញ៉ា ម៉េន កានី កំពុងត្រូវការអាចទាក់ទងបាន តាមរយៈហ្វេសប៊ុកផ្ទាល់របស់គាត់បាន។

គួរបញ្ជាក់ថា ក្រៅពីគម្រោងបុរី GM នៅម្ដុំផ្លូវ ៥១ និងគម្រោងផ្សេងៗទៀត លោកឧកញ៉ា ម៉េន កានី និងដៃគូវិនិយោគ បច្ចុប្បន្នក៏កំពុងតែបន្តស្វែងរកទីតាំងដីជាច្រើនកន្លែងទៀត ដើម្បីអភិវឌ្ឍន៍អចលនទ្រព្យ ដូចជាសាងសង់លំនៅឋានជាដើម។