សហស្ថាបនិកក្រុមហ៊ុន KW Battambang និងជាអគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន One World Royal Realty Co.,Ltd លោក ហ៊ាន រតនៈ កាលពីថ្ងៃទី១៣ កញ្ញានេះ បានបង្ហោះលក់ដីមួយកន្លែងស្ថិតនៅកណ្តាលក្រុងបាត់ដំបង ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងតម្លៃទាបជាងទីផ្សារ។


បើតាមការបញ្ជាក់ឱ្យដឹងបន្ថែម ពីសហស្ថាបនិកក្រុមហ៊ុន KW Battambang រូបនេះថ្លែងថា ដីដែលលោកប្រកាសលក់នេះ គឺលក់ត្រូវការលុយបន្ទាន់សម្រាប់រៀបចំគម្រោងអភិវឌ្ឍន៍ថ្មីៗថែមទៀត ហើយតម្លៃលក់នេះ លោកធានាថា ពិតជាក្រោមទីផ្សារខ្លាំងមែនទែន។
លោក រតនៈ បញ្ជាក់បន្ថែមថា៖ “តម្លៃដីនេះ តាមហាងឆេងទីផ្សារ គឺតម្លៃ ៤៧០,០០០$ តែឥឡូវលក់តែជាង ៣០ម៉ឺនដុល្លារ បើគិតតម្លៃជាការ៉េ គឺតម្លៃ ១២០$/ម២ តែឥឡូវខ្ញុំដាក់លក់បន្ទាន់ តែ ៩៦$/ម២ ប៉ុណ្ណោះ”។


ដីទំហំសរុបជិត ៤០០០ម៉ែត្រការ៉េ កំពុងរកម្ចាស់បន្ត ស្ថិតនៅចំកណ្ដាលក្រុងបាត់ដំបងនេះ ជាប្រភេទដីប្លង់រឹង មានទីហំ ៦៣ម X ៦៣ម ក្នុងតំបន់ដ៏មានសក្តានុពល និងកំពុងអភិវឌ្ឍខ្លាំងប្រចាំក្រុង។ នៅជុំវិញដី រៀបចំជារបង យ៉ាងរឹងមាំស្អាត ចាក់ដីខ្ពស់រួចជាស្រេច មានដាំដើមធ្នង់ធំៗ ជូនចំនួន ១០ដើម មានប្រព័ន្ធលូស្តង់ដា ជាពិសេសជាទីតាំងចំប្លង់ហុងស៊ុយ កែងផ្លូវបំបែកជាបួន និងមានផ្លូវបេតុងយ៉ាងធំទូលាយ។

លោក ហ៊ាន រតនៈ ក៏បានបង្ហើបឱ្យដឹងទៀតថា ទីតាំងដីដែលលោកប្រកាសលក់ក្រោមតម្លៃទីផ្សារនេះ ស័ក្តិសមឥតខ្ចោះ សម្រាប់សាងសង់ធ្វើជាស្តេចផ្ទះវីឡា ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ រីសត។ ល។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ លើទីតាំងដីខាងលើ សូមទំនាក់ទំនងតាមរយៈលេខ៖ ០៧៧ ៥៥៥៥១៤/ ០៩៦ ៦៦៦៦៦៤៥ ៕