នារសៀលថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជាជាច្រើនទៀតបានអញ្ជើញចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង សមាគមឧកញ៉ាកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដាក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ថ្នាក់ដឹកនាំ សមាជិក ក៏ដូចជាបុគ្គលិកនៃសមាគមឧកញ៉ាកម្ពុជា។
លោកជំទាវអ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង ដែលបានជឿទុកចិត្តលើមន្ទីរពេទ្យឯកជនក្នុងស្រុកព្រមទាំងបានណែនាំដល់សមាជិកគ្រប់រូប និងប្រជាពលរដ្ឋឱ្យងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជាជាជាងចេញទៅក្រៅប្រទេសដែលចំណាយទាំងពេលវេលា និងថវិកា»។
ជាមួយគ្នានេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានកោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានភាពទូលំទូលាយស្អាត និងមានស្តង់ដារអន្តរជាតិហើយលោកអ្នកឧកញ៉ាមានសុដ្ឋិនិយមថា មន្ទីរពេទ្យអន្តរជាតិ អរៀនដានឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ។
លោកជំទាវអ្នកឧកញ៉ា គួន ធីតា បានបញ្ជាក់ថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាកនៅពេលមានបញ្ហាសុខភាពហើយត្រូវចេញទៅក្រៅប្រទេសហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះឡើងជាមួយនឹងចក្ខុវិស័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរតាមរយៈការរផ្តល់ជូននូវគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋខ្មែរដែលមានជំងឺមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេសហើយមន្ទីរពេទ្យនេះបានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយ បានប្រមូលផ្តុំនូវវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពបំផុត។
ក្នុងឱកាសនោះដែរ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញអំពីសេវាកម្មថ្មីមួយដែលត្រៀមដាក់ដំណើរការជូនប្រជាពលរដ្ឋនាថ្ងៃទី១៥ កញ្ញា ២០២៤ខាងមុននេះគឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទដោយសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំហើយនេះជាបច្ចេកទេសព្យាបាលចុងក្រោយបង្អាស់ដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុនៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនឱ្យរួមចូលគ្នាវិញ។
ដែលអាចជៀសវាងការវះកាត់ដោយបើកធំបានដោយប្រើបច្ចេកទេសព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនឱ្យរួមចូលគ្នាវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយឱ្យមើលច្បាស់ជាងមុន ក្នុងគោលបំនងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងដើម្បីព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺត្រូវការស្នាក់នៅក្នុងមន្ទីពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីការព្យាបាលហើយ អ្នកជំងឺអាចប្រើប្រាស់ជីវិតធម្មតាវិញបាននៅថ្ងៃបន្ទាប់នៃការព្យាបាលជំនួសឱ្យការព្យាបាលបែបជំនាន់មុនគឺត្រូវធ្វើការវះកាត់បើកធំដែលមានមុខរបួសធំដើម្បីចូលទៅកាត់ឌីសឆ្អឹងកងដែលលៀនចេញ និងកាត់ឌីសឆ្អឹងកងចាស់ចេញរួចដាក់ឌីសឆ្អឹងកងសិប្បនិមិត្តចូលបន្ទាប់មកដាក់ដែកចាប់វីសដែលអាចធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងពេលវះកាត់ហើយអ្នកជំងឺត្រូវការសម្រាករយៈពេលយូរ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់ សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ។ ចំពោះការបកប្រែលទ្ធផលនៃការថតរូបវិជ្ជសាស្រ្តគឺធ្វើនៅប្រទេសសិង្ហបូរីដោយក្រុមហ៊ុនMediso Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុខគេនៅក្នុងប្រទេសសិង្ហបុរីដែលមានជំនាញ និងបទពិសោធន៍ក្នុងការបកប្រែលទ្ធផលរូបភាពវេជ្ជសាស្រ្តរយៈពេល ១២ឆ្នាំ និងកំពុងផ្តល់សេវាកម្មបកប្រែដល់មន្ទីរពេទ្យ និងគ្លីនិកនៅប្រទេសសិង្ហបូរីចំនួន ៣២ កន្លែង។
សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហារូបត្ថម្ភ ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងខ្នង និងប្រព័ន្ធសរសៃប្រសាទ។ មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង៖៦៥ 078 233 789 ឬ 081 811 789។