សមាគមឧកញ៉ាកម្ពុជា ផ្ញើលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា សំ អាង ចំពោះមរណភាពឪពុកក្មេក

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ​​បាន​ផ្ញើលិខិត​រំលែក​មរណទុក្ខ​ជូន​ចំពោះ​ អ្នកឧកញ៉ា សំ អាង ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា​ ឈុន លាង, អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ ដែលជាត្រូវជាឪពុកក្មេក​របស់​អ្នកឧកញ៉ា សំ អាង ​អ្នកឧកញ៉ា ឡាយ ប៊ុនប៉ា និងត្រូវជាជីតារបស់ ឧកញ៉ា ឃន ឈុនដារ៉ា ឧកញ៉ា តាន់ បូរ័ត្ន និងឧកញ៉ា ឡាយ ប៊ុណ្ណាវឌ្ឍន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតរបស់សមាគមឧកញ៉ាកម្ពុជា បាន​បញ្ជាក់​ខ្លឹមសារ​បន្ថែមដូច្នេះថា៖ “ក្នុងវេលា​ដែល​ប្រកបដោយ​ទុក្ខព្រួយ​ដ៏​សោកសង្រេង​ជាទីបំផុត​នេះ យើង​ខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​រំលែកមរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ អ្នកឧកញ៉ា ឧកញ៉ា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ដោយ​សេចក្តី​អាឡោះអាល័យ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំបាន ចំពោះការ​បាត់បង់​ឪពុក​បង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត ដែល​ពោរពេញ​ទៅ​ដោយ​ព្រហ្មវិហារធម៌ និង​បាន​លះបង់​បូជា​កម្លាំង​ចិត្ត​គ្រប់​សព្វបែប​យ៉ាង​ក្នុងការ​បីបាច់​ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយជា​ពលរដ្ឋ​ដ៏​ល្អ​សម្រាប់​សង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួង​វិញ្ញាណក្ខន្ធ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ សូមបានបដិសន្ធិក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។

មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៏ បាន​ទទួលមរណភាព​ កាលពីថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦.១២​នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំដោយជរាពាធ៕