សមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារអបអរសាទរដល់ឧកញ៉ា ង៉ូវ សៀមឈុន សមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់ប្រទាន គោរមងារ «អ្នកឧកញ៉ា»។
នៅលើតេឡេក្រាមផ្លូវការ ក្រោយទទួលបានគោរមងារ «អ្នកឧកញ៉ា» សមាគមឧកញ៉ាកម្ពុជា បានចេញសារសម្តែងការអបអរសាទរ យ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមអបអរសាទរ ឧកញ៉ា ង៉ូវ សៀមឈុន សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ។ សូមជូនពរ អ្នកឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចទាំងពួងនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»។
សូមជម្រាបជូនថា អ្នកឧកញ៉ា ង៉ូវ សៀមឈុន ជាសមាជិកសមាគមឧកញ៉ាកម្ពុជា ហើយអ្នកឧកញ៉ា ក៏ជាម្ចាស់សណ្ឋាគារ ANGKOR MIRACLE RESORT & SPA ផងដែរ៕