សមាគមឧកញ៉ាកម្ពុជា ចេញលិខិតបដិសេធថា លោក គុយ វ៉ាត មិនមានគោរមងារជា «ឧកញ៉ា» ទេ

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​បដិសេធ​បុគ្គល​ឈ្មោះ គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ថាមិនមែនមាន​គោរមងារ «ឧកញ៉ា» នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ មានការ​ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញ​សង្គម​មួយចំនួន ស្តីពីការ​ចាប់ខ្លួន លោក គុយ វ៉ាត ពាក់ព័ន្ធបទល្មើស​ចេញ​សែកអត់ទឹកប្រាក់ និងបទឆបោក​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក ដោយ​អង្គភាព​សារព័ត៌មាន និងសាធារណជន​មួយចំនួន​សរសេរ និងហៅលោក គុយ វ៉ាត ថាជា «ឧកញ៉ា»។

សមាគមឧកញ៉ាកម្ពុជា សូមគោរពជម្រាបជូនដល់ គោរមវន្ត និងសាធារណជន​ទាំងអស់ ឱ្យបានជ្រាបថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា «ឧកញ៉ា» នោះទេ។ សមាគមឧកញ៉ាកម្ពុជា ក៏សូមសំណូមពរ​ឱ្យ​បណ្តាញ​សារព័ត៌មាននានា សូមគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតី​ទទួលខុសត្រូវខ្ពស់៕