ក្រុមហ៊ុនខ្នាតយក្ស៥ បរិច្ចាគច្រើនជាងគេ ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

សមាគមឧកញ៉ាកម្ពុជា

ក្រោយពីមានការប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ស្តីពីការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមព្រំដែន» គិតនៅត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គេសង្កេតឃើញមានការចូលរួមបរិច្ចាគយ៉ាងច្រើន​ហូរហែរពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សិល្បករ​សិល្បការនី ព្រមទាំងបណ្តាក្រុមហ៊ុនតូចធំជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការគួរឲ្យកត់សំគាល់ មានក្រុមហ៊ុនចំនួន ៥ ធំៗ បានបរិច្ចាគច្រើនជាងគេនៅក្នុង «មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» តួយ៉ាង ក្រុមហ៊ុន ទ្រីភាព គ្រុប របស់លោកអ្នកឧកញ៉ា ទ្រី ភាព បានចូលរួមបរិច្ចាគថវិការចំនួន ១លាន២សែនដុល្លារ, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមបរិច្ចាគ​ចំនួន ១លានដុល្លារ, ក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារ និងក្រុមហ៊ុន LYP Group របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមបរិច្ចាគចំនួន ១លានដុល្លារផងដែរ៕