សមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម សូមផ្ញើសារជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិតអបអរសារទរ សមាគមឧកញ៉ាកម្ពុជាបានលើកឡើងថា «តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ា កម្ពុជា និងក្នុងនាមខ្ញុំបាទផ្ទាល់ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងនិងសូមសម្តែងនូវអំណរសាទរប្រកបដោយ ក្តីរំភើបឥតឧបមា គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសដែល សម្តេច បាន ទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យជុង ហ្គុកវាយស៍ នៃសាធារណរដ្ឋកូរ៉េនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤»។

ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” នាពេលនេះ ពិតជាស័ក្តិសមបំផុត និងបានបញ្ជាក់យ៉ាងច្បាស់អំពីគំរូវីរភាព គុណបំណាច់ ក៏ដូចជាសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការ គ្រប់គ្រង ការដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសតាំងពីគំនរផេះផង់រហូតរីកចម្រើនគួរជាទីមោទនៈ ជាពិសេស សម្តេច បានលះបង់អស់កម្លាំងកាយចិត្ត និងអាយុជីវិតក្នុងការជម្នះឧបសគ្គគ្រប់សព្វបែបយ៉ាងដោយបានតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ការចរចាស្វែងរកសុខសន្តិភាព ព្រមទាំងការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខឿន សេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នាំឱ្យប្រទេសកម្ពុជាទទួលបាននូវ “សន្តិភាព ពេញបរិបូរណ៍ និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ប្រជាជាតិកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រឡាញ់សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕