សមាគមឧកញ៉ាកម្ពុជា ចេញញត្តិគាំទ្រសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស, ព្រឹទ្ធសភា, រដ្ឋសភា និងគណបក្សប្រជាជនកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកទាំងអស់នៃ សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញញត្តិគាំទ្រលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សេចក្ដីថ្លែងការណ៍របស់ព្រឹទ្ធសភា, សេចក្ដីថ្លែងការណ៍របស់រដ្ឋសភា និងសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចំពោះការដាក់ទណ្ឌកម្មដោយអយុត្តិធម៌របស់រតនាគារសហរដ្ឋអាម៉េរិក មកលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានោះ សមាគមឧកញ៉ាកម្ពុជា ផ្ទាល់ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីសំណាក់រតនាគារសហរដ្ឋអាម៉េរិក ផងដែរ។

ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ក៏សូមទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិនិត្យលើភ័ស្តុតាងឱ្យបានច្បាស់លាស់ និងពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ ព្រមទាំងលុបចោលការដាក់ទណ្ឌកម្មនេះ ដោយផ្ដល់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ ដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group ដើម្បីបានបន្តការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាការជួយលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យបានរីកចម្រើនបន្ថែមទៀត ៕