នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំក៏ដូចជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារពេលល្ងាចដ៏ពិសេស Gala Dinner នៅទីតាំងមុខប្រាសាទបាយ័ន ខេត្តសៀមរាប។

កម្មវិធីពិសារអាហារពេលល្ងាច Gala Dinner ដ៏អធិកអធមនេះ ធ្វេីឡេីងដេីម្បីជាកិច្ចស្វាគមន៍ចំពោះប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ឲ្យបានសមរម្យ និងសាកសមក្នុងនាមជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ឲ្យបានកក់ក្តៅ ដល់ការធ្វេីដំណេីររបស់ប្រតិភូមកចូលរួមព្រឹត្តិការណ៍ Gumball 3000 x Chip Mong in Cambodia ។
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាថ្នាក់ដឹកនាំក៏ដូចជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេស Gala Dinner នៅមុខប្រាសាទបាយ័ននាខេត្តសៀមរាបដែលបានប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីជាកិច្ចស្វាគមន៍ចំពោះប្រតិភូព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍ Gumball 3000 x Chip Mong in Cambodia ។

គួរឲ្យដឹងផងដែរថា Gumball 3000 សហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប រៀបចំព្រឹត្តិការណ៍នេះឡេីង ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេសបង្កើនការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប២០២៤» ព្រមទាំងដើម្បីប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរខណៈដែលគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាង៤០%សុទ្ធតែជាពាណិជ្ជករធំៗដែលនឹងជួបពិភាក្សាផ្នែកធុរកិច្ចជាមួយពាណិជ្ជករក្នុងស្រុកដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ៕



