សមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរបស់ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មផ្លាស់ប្ដូរពាណិជ្ជកម្ម និងទាក់ទាញវិនិយោគ កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសហរដ្ឋអាម៉េរិក និងកាណាដា។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធាន ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានសមាសភាព អ្នកឧកញ៉ា គួន ធីតា ឧកញ៉ា លី សុភាព ឧកញ៉ា អាន ឌីណា ឧកញ៉ា ឈឹម បញ្ញា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ឧកញ៉ា លីវ ឃុងថៃ និងឧកញ៉ា សុង សារ៉ន ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ក្នុង «បេសកកម្មគោះទ្វារផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគ» ទៅកាន់សហរដ្ឋអាមេរិក និងកាណាដា ប្រកបដោយភាពជោគជ័យ និងសម្រេចបានលទ្ធផលវិជ្ជមានដ៏ត្រចេះត្រចង់។
ក្នុងដំណើរបេសកកម្មនេះ ប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំសំខាន់ៗ និងព្រឹត្តិការណ៍ធុរកិច្ចជាច្រើន ដូចមានលម្អិតក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖