សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ អ្នកឧកញ៉ា ហេង សៀ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ត្រូវជាម្តាយបង្កើតរបស់ អ្នកឧកញ៉ា កាលពីថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៦:០៨នាទីល្ងាច ក្នុងជន្មាយុ ៨៥ឆ្នាំដោយជរាពាធ។
សូមបញ្ជាក់ថា ពិធីបុណ្យសពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ប្រារព្ធធ្វើនៅភូមិគ្រឹះអ្នកឧកញ៉ា ហេង សៀ លើផ្លូវផ្កាឈូក បុរី អ័រគីដេ (ផ្លូវ២០០៤) រាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមសមាជិកទាំងអស់ នៃសមាគឧកញ៉ាកម្ពុជា ជ្រាបជាដំណឹង និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពដោយភាតរភាព។
ទន្ទឹមនឹងនេះ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។