សមាគមឧកញ៉ាកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាំងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរបំផុតជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្នា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្នានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចហត់នឿយ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយបានកសាងនូវសុខសន្តិភាព ការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស ឱ្យមានការរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ ស្ថេរភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។