លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។
![](https://www.oknha.news/wp-content/uploads/2024/12/8-6-1024x683.jpg)
តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរជ័យ សិរីមង្គល មហាប្រសើរ បំផុតជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី ប្រកបដោយ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតីដោយមិនខ្លាចហត់នឿយក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ ជាពិសេសការថែរក្សា និងការពារ នូវសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យក៏ដូចជាជំរុញកំណើន សេដ្ឋកិច្ចជាតិដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែមានវិបុលភាព សុខដុមរមនា ព្រមទាំង កិត្យានុភាពទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក៕
![](https://www.oknha.news/wp-content/uploads/2024/12/សម្តេចធិបតី_៩២២_៥៧៣_៥៨២_លិខិតជូនពរនាឱកាសចូលឆ្នាំសកល២០២៥_Page_03-724x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/HAK07888-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01036-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01039-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01035-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01034-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01031-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01025-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/12/DSC01041-1024x683.jpg)