ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារថ្លែងអំណរគុណ ជូនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយព្រះរាជសារលិខិតថ្វាយព្រះពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាថ្លៃវិសេស បានប្រោសព្រះរាជទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ គ្រប់ប្រការដល់ លោកអ្នកឧកញ៉ាប្រធាន ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


