ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចេញញត្តិគាំទ្រពេញទំហឹងលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ជំទាវស្រុកខ្មែរ

តាងនាមឱ្យថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក យើងខ្ញុំសូមសម្តែងការគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងនាមជាស្ថាប័នឯកជន ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក មានគោលជំហរគាំទ្រយ៉ាងពេញទំហឹងលើអនុវត្ត និងប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការគិតគូរបានគ្រប់ជ្រុងជ្រោយក្នុងការបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័ន ជាតិឱ្យដំណើរការបានជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺបានតម្កល់នូវឧត្តមប្រយោជន៍ជាតិ ប្រជាជនកម្ពុជាជាធំ សំដៅធានាការពារនិងថែរក្សាសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលអនាគតខាងមុខ។