អគ្គនាយិកាក្រុមហ៊ុន អិលប៊ីអិនគ្រុប ឯ.ក លោកជំទាវ ថុង ធីតា មានចម្ការក្រូចពោធិ៍សាត់លើផ្ទៃដីសរុបប្រមាណ ៦០ហិចតា កំពុងប្រមូលផលនារដូវវស្សានេះ។

លោកជំទាវ ថុង ធីតា ភរិយា ឧកញ៉ា លឹម ប៊ុណ្ណា គ្រប់គ្រងក្រុមហ៊ុន អិលប៊ីអិនគ្រុប ឯ.ក ដែលជាក្រុមហ៊ុនបណ្ដុំអាជីវកម្មឯកជន ចាប់ផ្ដើមបើកដំណើរតាំងពីឆ្នាំ២០០២។
LBN GROUP CO., LTD មានចម្ការជាច្រើនកន្លែង ក្នុងនោះក៏មានចម្ការក្រូចពោធិ៍សាត់មានទីតាំងស្ថិតនៅ ក្នុងភូមិបុកទឹក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបង្កើតឡើងតាំងពីឆ្នាំ ២០១៣លើផ្ទៃដីប្រមាណជា ៦០ហិកតា នៃផ្ទៃដីសរុបចំនួន ២២០០ហិកតា កំពុងប្រមូលផល និងលក់ចេញនារដូវវស្សានេះ ក្រោយរដូវទុរេនបានកន្លងផុតទៅ។

LBN GROUP ក៏មានម្ការល្ម៉ើលើផ្ទៃដីចំនួន ២៦.៣៧ហិកតា នៃផ្ទៃដីរុប ៣,០០០ហិកតាផងដែរ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រាច (កែងគោល) ឃុំកពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (គីឡូម៉ែតទី២២៤) ។ ចម្ការល្ម៉ើនេះ ចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០១៦ ។
លើសពីនេះ ចម្ការទាំង២កន្លែងនេះ ក៏មានដាំដុះនូវផ្លែឈើចម្រុះផ្សេងៗទៀតរួមមាន ក្រូចឆ្មារ ស្វាយកែវរមៀត ខ្នុរ ស្វាយចន្ទី មៀនប៉ៃលិន (តាង៉ែន) កៅ ស៊ូ និងស្រូវ ជាដើម៕

