តារាចម្រៀងពលករ លោក គុយលី បានចេញបទចម្រៀងថ្មីមួយបទទៀតហើយមានចំណងជើងថា”ខ្លាចឈឺម្ដងទៀត” ដែលបទចម្រៀងមួយបទនេះ ផលិតករភ្លេងល្បីឈ្មោះមួយនៅប្រទេសថៃ បានជួយធ្វើឲ្យ ដោយមិនគិតប្រាក់នោះនោះឡើយ។
ផលិតករភ្លេងល្បីឈ្មោះជាជនជាតិថៃនោះមានឈ្មោះថា นิติกร สิมะลี( NITIKORN SIMALEE ) ដោយពួកគេទាំងពីរបានរាប់អានគ្នាជាច្រើនឆ្នាំមកហើយហើយ ពោលតាំងពី លោក គុយលី ធ្វើការជាកម្មករចិញ្ចឹមបង្គានៅប្រទេសថៃមកម្ល៉េះ។
គុយលី បានឲ្យដឹងថា ទោះបីជា លោកបានមករស់នៅស្រុកខ្មែរ ប៉ុន្តែទំនាក់ទំនងនាក់ទាំងពីរនៅតែ រក្សាបានល្អ ហើយថ្មីៗនេះNITIKORN SIMALEE ធ្វើភ្លេងឲ្យលោកច្រើន ដោយមិនគិតប្រាក់ ខណៈដែលបទភ្លេងប្រភេទនេះ សម្រាប់កម្រិតដូច ជាអ្នកផលិតផ្លូវរូបនេះ នៅប្រទេសថៃ ធ្វើឡើង លក់ចេញមិនក្រោម១ពាន់ដុល្លារឡើយ។ គុយលី ថា NITIKORN SIMALEE គឺជាអ្នកធ្វើភ្លេងល្បីឈ្មោះនៅប្រទេសថៃ អ្នកដែលចូលចិត្តសិល្បៈ ពិសេសក្នុងរង្វង់ តារាចម្រៀងក៏ដូចជា អ្នកផលិតបទភ្លេងដូចជាគ្នាគឺ សុទ្ធតែតែបានស្គាល់នៅស្នាដៃរបស់លោក។
បទ “ខ្លាចឈឺម្ដងទៀត”NITIKORN SIMALEEBOBBY 3.50ជាអ្នកធ្វើភ្លេង ហើយមេឡូឌី គុយលី សរសេរដោយខ្លួនឯង។ ជាមួយគ្នានោះ นิติกร สิมะลี បានបានថែមទាំងយកទៅផុសលើ youtube (B Loft Studio) ថែមទៀតផង។
ចង់ដឹងថា បទ”ខ្លាចឈឺម្ដងទៀត” មានអត្ថបទយ៉ាងណា តោះប្រិយមិត្តសូមស្ដាប់ក៏ដូចជាទស្សនាទាំងអស់គ្នា!