បន្ទាប់ពីការបង្ហោះវីដេអូខ្លីៗពីដំណើរការផលិតបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” របស់ផលិតកម្ម Galaxy Navatra គេឃើញមហាជនជាច្រើនបានសម្ដែងការសាទរគាំទ្រយ៉ាងផុលផុស និងកោតសរសើរផលិតកម្មយក្សមួយនេះទៀងផង។
ជាការពិតណាស់ ថ្មីៗនេះGalaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកកំបូង ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែកជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត ១ពាន់នាក់អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
តាមរយៈ វីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន»ដែលចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ ហើយមហាជនខ្មែរហាក់អន្ទះសារចង់ទស្សនាMVជាផ្លូវការឆាប់ៗ។
យើងតាមការបញ្ចេញមតិមួយចំនួន មហាជនខ្លះអះអាងថា៖ «ពេលបានឃើញការសម្តែងនឹង MV ហ្កាឡាក់ស៊ីហើយ មានអារម្មណ៌ថារំភើប សូមសរសើរផលិតកម្មហ្កាឡាក់ស៊ី ពិតជាអស្ចារ្យមែន, និយាយតាមត្រង់ឃើញទិដ្ឋភាពបែបនេះហើយ ព្រឺរោមខ្លាំង ពិតជាអស្ចារ្យមែននិង កម្របានទិដ្ឋភាពបែបនេះខ្លាំងណាស់កំពូលអាយដលទាំង៤ច្រៀងរួមគ្នា គ្រងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់។
អ្នកខ្លះទៀតក៏បានលើកឡើងថា ពិតជាអស្ចារ្យណាស់ សំរាប់បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” ពិតជាដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា។សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គីនិងការបង្រួបបង្រួមជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន ជាដើម។ មហាជនភាគច្រើនបានពោលសរសើរលើកទឹកចឹត្តដល់ផលិតកម្ម Galaxy ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
សូមបញ្ជាក់ថា បទ “ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។
ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕