មើលហើយពិតជារំភើប និងព្រឺសម្បុរតែម្តង នៅពេលបានទស្សនា Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្ម Galaxy Navatra ដែលទើបតែបង្ហោះប៉ុន្មាននាទីមុននេះ ។ ចម្រៀងមួយបទនេះពិត ជាមោទនភាពរបស់យើងដែលជាជនជាតិខ្មែរ ដែលសមិទ្ធផលដ៏កម្រនេះ ជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលសិល្បៈរស់ក្រោមម្លប់នៃ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយនឹងអត្ថន័យដ៏ជ្រាលជ្រៅ បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបាននិពន្ធដោយ អ្នកនិពន្ធឆ្នើមជាច្រើនរូបក្រោមការណែនាំផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ ផលិតកម្ម Galaxy Navatra ។
អ្វីដែលធ្វើឱ្យទាក់ទាញកាន់តែខ្លាំងនោះ គឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ច្រៀងដោយកំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំប្រទេស ចំនួន ៤ រូប គឺ ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម និង កំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
ពិតជាមិនសរសើរមិនបាន Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពេលបានទ្សនា ហើយឃើញថា មានរួមបញ្ចូលនូវឈុតឆាកសម្តែងប្លែកៗដែលកម្របានឃើញ និងរួមសម្តែង សម្តែងដោយកំពូលតារាចម្រៀងល្បីទាំង ៤ រូប ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប ទៀតធ្វើឱ្យបទ «ស្រលាញ់អ្វីដែលខ្មែរមាន» មានសកម្មភាពរស់រវើក និងប្លែកខ្លាំងតែម្តង ហើយដែលត្រូវបានគេប៉ាន់ប្រមាណថា ចំណាយប្រាក់ក្នុងការផលិតអស់ជាច្រើនម៉ឺនដុល្លារ ផងដែរ ។
សូមបញ្ជាក់ថា បទ « ស្រឡាញ់ អ្វី ដែល ខ្មែរ មាន » ដែលអាចចាត់ទុកថា ជាមរតក ប្រវត្តិ សាស្ត្រ នៃ ព្រឹត្តិការណ៍កីឡា ស៊ី ហ្គេ មលើកទី ៣២ នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២៣ នេះ ។ ដូច្នេះ សូមពុកម៉ែបងប្អូនកុំភ្លេចរង់ចាំទស្សនា Full MV បទ «ស្រលាញ់អ្វីដែលខ្មែរមាន » ទាំងអស់គ្នា៕