កាន់​តែ​ក្ដៅ​ហើយ អ្នក​នាង ម៉េង កែវ​ពេជ្ជតា​​រង​​បណ្ដឹង​ពី​ស្ត្រី​ម្នាក់…

កម្សាន្ត

តារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះ ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវបានស្ត្រីម្នាក់​​​​​​​​​​​​​​ ឈ្មោះ រស់ សោភ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​គេ​សង្ស័យ​ថា ជា​ភរិយា​អតីស្វាមី​នាង បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​ពីបទ ​​​​​​​​​​​​​​​​​​​​​បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​បណ្ដាញ​សង្គម​Facebook ក្នុង​ពាក្យ​បណ្ដឹង​នោះ ដើម​បណ្ដឹង​ទាម​ទា​ឈ្មោះ ម៉េង កែវពេជ្ជតា​​​​​​​​​​​​​​​​​​​​​​​​​​ ចេញមុខ​សុំទោស​ជា​សាធារណៈ ហើយ​សំណង​ទាមទារ​ត្រឹមតែ​១០០រៀល​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​រឿង​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​ដែល តារា​ចម្រៀង​ស្រី​ជើងចាស់​ល្បីឈ្មោះ ម៉េង កែវពេជ្ជតា ល្បី​​ខាង​ឧស្សាហ៍​​រ​បង្ហោះ​វីដេអូ​វាយប្រហារ​គូស​ត្រូវ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ត្រូវបាន​គេ​ប្តឹង​ហើយ​ពីបទ​បរិហារកេរ្តិ៍​។បើតាមក្នុងពាក្យបណ្តឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ​​​​​​​​​​​​​​​​​​​​​​​ដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួង ឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្តឹងទាមទារសំណងជំងឺចិត្ត ១០០រៀល ​​​​​​​​​​​​​​​​​​​​​​​​និងសុំឲ្យចោទប្រកាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្តន្ទាទោសតាមច្បាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​សុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជា​ការ​កត់​សម្គាល់ មុន​មាន​ពាក្យ​បណ្ដឹង​នេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​Live​វីដេអូ រៀបរាប់​ពី​ការ​ប្រឹង​ប្រែង តស៊ូ​ក្នុង​ឆាក​ជីវិត ដើម្បី​កូនប្រុស​ស្រី ក្រោយ​លែងលះ​ស្វាមី​។ ពេល​Live​វីដេអូ​នោះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចូលទៅ​Comment សួរ​អំពី​រឿង​ប្រាក់​ដែល​នាង​បាន​ទទួល​ក្រោយ​ការ​លែង​លះ​គ្នា​នោះ ធ្វើ​ឲ្យ​នាង​ក្ដៅ​ចុង​ច្រមុះ ក៍​ចាប់​ផ្តើម​បើក​កកាយ​រឿង​ជូរចត់​របស់​នាង​នៅ​ពេល​រួមរស់​ជា​មួយ​ស្វាមី និង​ក្រោយពេល​លែង​លះ​គ្នា​។​

​ក្នុង​វីដេអូ ​Live​នោះ អ្នក​នាង​បាន​លើកឡើង​ពី​ការដែល​ត្រូវ​ក្លាយ​ខ្លួន​ជា​ភរិយា និង​រង​នូវ​ភារៈ​មើល​ការ​ខុស​ត្រូវ​ជាច្រើន ក្រោយពេល​រួមរស់​ជាមួយ​អតីត​ស្វាមី រហូត​ជួប​រឿង​រកាំរកូស ការ​មើល​ងាយ ជេរ​ប្រមាថ ការវាយដំ ការរំលោភ​សិទ្ធិសេរីភាព ការ​បង្ខូច​កិត្តិយស និង​ទម្លាក់កំហុស​ជាច្រើន​បន្តបន្ទាប់ រហូត​លែងលះគ្នា ដែល​ទីបំផុត នាង​ទទួល​បាន​ត្រឹមតែ​ការ​មើល​ថែកូន​ទាំងពីរ និង​មិន​ទទួល​បាន​ទ្រព្យសម្បត្តិ​ដែល​ប្រឹងប្រែង​រកបាន​រួមគ្នា​នោះ​សោះ​។

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ថ្លែង​ថា អតីត​ស្វាមី​នៅតែ​ចិញ្ចឹម​ចិត្ត​ព្យាបាទ​នាង និង​មិនបាន​បំពេញ​តួនាទី​ជា​ឪពុក​គឺ​មានតែ​ការ​រំខាន និង​រារាំង​មិន​ឲ្យ​កូន​ចេញទៅ​រៀន​នៅ​បរទេស​ជាដើម​។ ទោះ​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ក្តី ប៉ុន្តែ​នាង​មើល​ថែរ​កូនប្រុស​ស្រី​របស់​នាង​បាន​យ៉ាង​ល្អ​។​​នៅក្នុង​វីដេអូ​ឡាយ​ចំនួន ៣​ឃ្លី​ប ដែលមាន​រយៈពេល​ជាច្រើន​ម៉ោង​នោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់​ហើយ​សង្កត់​ទៀត​ទៅលើ​ចំណុច​ត្រង់​ថា ប្ដី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ជេរ​គ្នា ហេតុអ្វី​ក៏​ត្រូវ​បញ្ចេញ​សំឡេង​របស់​នាង​ដែល​ត្រូវ​អតីត​ស្វាមី​លួច​ថត តែ​ភាគី​អ្នកនាង​ម្ខាង ឱ្យ​ពិភពលោក​បាន​ស្ដាប់​អ៊ីចឹង ហើយ​ចុះ​សំឡេង​អតីត​ប្ដី​ដែល​ជេរ​នាង​ក្ដែងៗ ម៉េច​មិន​បញ្ចេញ​សំឡេង​មក​ក្រៅ​ផង។

ចំណុច​នេះ អ្នក​នាង​គិត​ថា វា​ហាក់បីដូចជា​អយុត្តិធម៌​ពេក​ចំពោះ​នាង​ពេក​ហើយ ដែល​កន្លងមក​អ្នក​នាង ខិតខំ​ថែរក្សា​កិត្តិយស​ឱ្យ​ប្ដី​អស់​ជាច្រើន​ឆ្នាំ ទាំង​បិទមាត់​សង្កត់ចិត្ត​។ អ្នកនាង ម៉េង កែវពេជ្ជតា បាន​ឌឺដង​ទៅកាន់​លោក មួង ឃីម ជា​អតីត​ស្វាមី​ថា ប្រពន្ធ​ថ្មី​ក្រោយ​ដែល​លោក មួង ឃីម បាន​មក​នោះ គឺ​សម​នឹង​ទទួល​កម្ម​ពារ​ពី​នាង​ហើយ។ ភាព​វេទនា​របស់​នាង​និង​កូនៗ គឺ​មាន​ច្រើន​ណាស់​ក្នុង​រយៈ​១០​ឆ្នាំ​មកនេះ​។

បន្ទាប់​ពី​មាន​ការ​ឡាយ ​Live​វីដេអូ នោះ​មក មិន​បាន​ប៉ុន្មាន​ថ្ងៃ​​ផង ស្រាប់​តែ​មាន​ពាក្យ​​បណ្ដឹង ដូច​រៀប​រាប់​ខាង​លើ មក​លើ​រូប​​អ្នក​នាង ​តែ​ម្ដង។ ស្ត្រី​ឈ្មោះ រស់ សោភ័ណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​​ជា​ដើម​បណ្ដឹង ត្រូវ​បាន​​គេ​សង្ស័យ​ថា ទំនង​ជា​ប្រពន្ធ​ក្រោយ​របស់​លោក​ឧត្តមសេនីយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួង ឃីម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​អតីត​ប្តី​របស់​អ្នក​នាង​ ម៉េង កែវពេជ្ជតា នេះ​ឯង។

បែប​​ណា​ក្ដី ទាក់​ទិនទៅនឹងបណ្ដឹងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅទាន់ឃើញ​មាន​ប្រតិកម្មយ៉ាង​ណា​ពី​អ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉េង ​​​​​​​​​​​​​​កែវពេជ្ជតា ​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ឡើយ​ទេ​នោះ​ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។បច្ចុប្បន្ន​អ្នកនាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉េង ​​​​​​​​​​​​​​កែវពេជ្ជតា ក្រៅ​ពី​​ទទួល​រង​នៅ​ពាក្យ​បណ្ដឹង​​ខាង​លើ តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​ក៏​កំពុងតែ​​​ រង​នៅ​​សង្គ្រាម​​ពាក្យ​សម្ដី​គ្នា លើ​ការ​យក​បទ​​ចម្រៀង​គ្នា​ច្រៀង​ផង​ដែរ៕