ល្បីខ្លាំង ! បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានស្រីស្អាតថៃយកទៅ Reaction និងសរសើរមិនដាច់ពីមាត់

កម្សាន្ត


ថ្មីៗនេះផ្ទុះការ Reaction ជាច្រើនក្នុងបណ្តាញសង្គមនានា ទៅលើបទចម្រៀងរបស់ផលិតកម្ម Galaxy Navatra មួយបទដែលមានចំណងជើងថា «ស្រលាញ់អ្វីដែលខ្មែរមាន» បន្ទាប់ពីចេញ trailer បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
ជាមួយគ្នាផងដែរអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺមានឆាណែល យូធូប មួយមានឈ្មោះថា @fangko_OK ដែលមានចំនួនអ្នកតាមដានរហូតដល់ទៅ 1.03 M ហើយដែលត្រូវបានគេស្គាល់ថា ជាជនជាតិថៃ នោះបានយក trailer បទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» យកមកធ្វើ Reaction ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រីស្អាតរូបនេះ បាននិយាយសរសើរ ទៅលើ trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ក្រោយពីនាងបានឃើញ MV នេះមានប្លង់ថតពីសម័យបុរាណ ដូនតា ភ្ជាប់ជាមួយនិងសម័យទំនើបនិយម ហើយអ្វីដែលនាងចាប់អារម្មណ៍ខ្លាំងនោះ គឺការថតប្រាសាទអង្គរវត្ត និងក្បាច់គុណខ្មែរបុរាណ ។ នាងបាននិយាយថា នាងពេញចិត្តបែបបុរាណៗ ដែលចប្ចុប្បន្នខ្មែរថត MV តែងតែបញ្ចូលជាមួយវប្បធម៌ ប្រពៃណី ក្បាច់គុណល្បុក្កតោ ក៏ដូចជាប្រាសាទនានា ដែលបង្ហាញពីអរិយ្យធម៌ ។

គ្រាន់តែចេញត្រឹមតែ trailer ប៉ុណ្ណោះ បទចម្រៀងមួយបទនេះបានធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ ហើយពិតជាមានមោទកភាព ដែលកើតមកជាជនជាតិខ្មែរ ម្យ៉ាងវិញទៀតសមិទ្ធផលដ៏កម្រនេះ គឺជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដែលសិល្បៈរស់ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ ។

គួរបញ្ជាក់ផងដែរថា ដើម្បីអបអរសាទរកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក្រុមកាងារ Galaxy Navatra ដែលជាយុវជនជំនាន់ក្រោយប្រឹងប្រែងយកចិត្តទុកដាក់បំផុតក្នុងការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ទាំងមេឡូឌី ទំនុកច្រៀង ទំនុកភ្លេង ការដឹកនាំសម្ដែង និងការគ្រប់គ្រងការផលិត ។ ដោយសារពេលវេលាកាន់តែកៀក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មបានជំរុញការងារនេះយ៉ាងសកម្មបំផុត សម្រាប់បង្ហាញទៅកាន់ពិភពលោកនៃភាពអស្ចារ្យរបស់កម្ពុជា ៕