មិនធម្មតា! បទ«ស្រលាញ់អ្វីដែលខ្មែរមាន» កាន់តែល្បីនៅតាមសង្ក្រាន្តនានា

កម្សាន្ត

បទចម្រៀងមួយបទផលិតឡើងសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជាបទចម្រៀងប្រវត្តិសាស្ត្រនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកបទចម្រៀងនេះទៅបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេច ដោយទទួលបានការពោលសរសើរយ៉ាងខ្លាំង ។ ជាក់ស្ដែងយុវតីជាសិស្សសាលាជាច្រើនបានយកបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា មកហាត់សមរាំត្រាប់យ៉ាងរស់រវើកត្រៀមសម្ដែងនាពេលកន្លងមក ហើយពេលនេះកំពុងតែពេញនិយមសម្រាប់សង្គ្រាន្តដែលរៀបចំឡើងនៅតាមសាលានានាមុនេះពេលឪកាសឆ្នាំថ្មីមកដល់។

បើតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញTiktok បានបង្ហាញពីសកម្មភាពរបស់យុវតីជាសិស្សសាលា ដែលបានយកបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ទៅច្រៀងរាំលើឆាកនៃការជូបជុំសប្បាយរបស់ពួកគេយ៉ាងរស់ររើក ។ ដោយឡែក នៅខាងក្រោមវីដេអូននោះវិញគេឃើញមានការពោលសរសើរយ៉ាងខ្លាំងចំពោះក្រុមសិស្សសាលាដែលបានសម្ដែងបទចម្រៀងនេះ ក្នុងនោះគេបានពោលសរសើរពីខ្លឹមសារអត្ថន័យនៃបទចម្រៀងខាងលើផងដែរ។

ដោយឡែកមហាជននៅលើបណ្ដាញសង្គមជាច្រើនក៏បានបញ្ចេញមតិជាច្រើនដោយបង្ហាញពីមោទកភាពចំពោះបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» និងអរគុណដល់ផលិតកម្មហ្គាឡាក់ស៊ីដែលបានផលិតបទចម្រៀងដ៏អស្ចារ្យនេះ បង្ហាញពីមោទនភាពជាតិ រំលេចដោយវប្បធម៌ផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចរីកចម្រើនរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ថ្មីៗនេះ Galaxy Navtra បានផលិតបទចម្រៀងមួយបទសម្រាប់អមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ដែកជាស្នាដៃប្រវត្តិសាស្ត្រដ៏អស្ចារ្យដោយមាននារីរាំអមជិត១ពាន់នាក់អមកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

តាមរយៈវីដេអូខ្លីបង្ហាញពីសកម្មភាពនៃការថត MV បទថ្មីគឺបទ «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដែលបង្កើតបាននូវភាពរំភើបអស្ចារ្យសម្រាប់មហាជនខ្មែរជាមួយនឹងមោទនភាពយ៉ាងខ្លាំងផងដែរ។ បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ។

ទោះបីជាយ៉ាងណា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត ។